Close
Sponsor ads Featured-Image
មកស្គាល់កីឡាករបិសាចក្រហម Man.Utd ចង់បានមកជំនួស Harry Maguire (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

មិនបង្អែបង្អង់យូរទោះបីជាច្រានចោលសំណើរដេញថ្លៃតម្លៃ២០លានផោនពីសំណាក់ក្លឹប West Ham ប៉ុន្តែក្លឹបបិសាចក្រហម Man. United កំពុង សម្លឹងឃើញបេក្ខភាពខ្សែការពារ Jean-Clair Todibo ដើម្បីយកមកជំនួសតំណែង Harry Maguire ក្រោយពីរូបគេត្រូវបានអស់ទំនុកចិត្ត និងដកចេញពីតំណែងប្រធានក្រុមកាលពីខែមុន ។ ប្រភពពី Football Insider បន្តថាៈក្លឹបញញួរធំ West Ham បានកំពុងបង្កើនតម្លៃដេញថ្លៃ​សាជាថ្មីជាមួយនិងទឹកប្រាក់៦០ លានផោនដើម្បីចុះហត្ថលេខាទាំងMaguire និង ខ្សែបម្រើ Scott McTominay ។

កីឡាករអន្តរជាតិបារាំង Todibo មានតម្លៃខ្លួនប្រមាណ២៦លានផោនបានឆ្លងកាត់សាលាបណ្តុះបណ្តាលក្លឹបយុវជនថ្នាល Toulouse មុនពេលផ្ទេរទៅកាន់ Barcelona ក្នុងខែមករា ឆ្នាំ ២០១៩។ ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំកន្លះរូបគេចូលលេងឈុតធំបានតែ ៥ ដងប៉ុណ្ណោះ។
ហើយអំឡុងពេលនោះកីឡាករវ័យ២៣ឆ្នាំរូបនេះធ្លាប់លេងខ្ចីជើងនៅក្លឹប Schalke ០៤, SL Benfica និង បានផ្លាស់ទៅកាន់ក្លឹប Niceជាអចិន្ត្រៃយ៍ក្នុងរដូវក្តៅឆ្នាំ ២០២១ ក្នុងតម្លៃ ៨.៥លានអឺរ៉ូ ។


ចាប់តាំងពីពេលនោះមក កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានខកខានបង្ហាញខ្លួនត្រឹមតែ ៦ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៧៦ ប្រកួតនៅLigue ១ សម្រាប់ Nice ស្របពេលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៧ឯណោះ។
ប្រភព:sportskeeda
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទទាក់ទង