
មិនបង្អែបង្អង់យូរទោះបីជាច្រានចោលសំណើរដេញថ្លៃតម្លៃ២០លានផោនពីសំណាក់ក្លឹប West Ham ប៉ុន្តែក្លឹបបិសាចក្រហម Man. United កំពុង សម្លឹងឃើញបេក្ខភាពខ្សែការពារ Jean-Clair Todibo ដើម្បីយកមកជំនួសតំណែង Harry Maguire ក្រោយពីរូបគេត្រូវបានអស់ទំនុកចិត្ត និងដកចេញពីតំណែងប្រធានក្រុមកាលពីខែមុន ។ ប្រភពពី Football Insider បន្តថាៈក្លឹបញញួរធំ West Ham បានកំពុងបង្កើនតម្លៃដេញថ្លៃសាជាថ្មីជាមួយនិងទឹកប្រាក់៦០ លានផោនដើម្បីចុះហត្ថលេខាទាំងMaguire និង ខ្សែបម្រើ Scott McTominay ។
កីឡាករអន្តរជាតិបារាំង Todibo មានតម្លៃខ្លួនប្រមាណ២៦លានផោនបានឆ្លងកាត់សាលាបណ្តុះបណ្តាលក្លឹបយុវជនថ្នាល Toulouse មុនពេលផ្ទេរទៅកាន់ Barcelona ក្នុងខែមករា ឆ្នាំ ២០១៩។ ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំកន្លះរូបគេចូលលេងឈុតធំបានតែ ៥ ដងប៉ុណ្ណោះ។
ហើយអំឡុងពេលនោះកីឡាករវ័យ២៣ឆ្នាំរូបនេះធ្លាប់លេងខ្ចីជើងនៅក្លឹប Schalke ០៤, SL Benfica និង បានផ្លាស់ទៅកាន់ក្លឹប Niceជាអចិន្ត្រៃយ៍ក្នុងរដូវក្តៅឆ្នាំ ២០២១ ក្នុងតម្លៃ ៨.៥លានអឺរ៉ូ ។
ចាប់តាំងពីពេលនោះមក កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានខកខានបង្ហាញខ្លួនត្រឹមតែ ៦ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៧៦ ប្រកួតនៅLigue ១ សម្រាប់ Nice ស្របពេលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៧ឯណោះ។
ប្រភព:sportskeeda
វីដេអូ:

ក្រុមមាន់ក្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានពិចារណាក្នុងការនាំយកអតីតគ្រូបង្វឹករបស់ក្រុម Marseille គឺលោក Roberto De Zerbi ក្នុងនាមជាអ្នកមកជំនួសកន្លែងរបស់លោក Ange Postecoglou ។ អតីតក្រុមប្រឹក្សាភិបាលរបស់ Spur គឺលោក Fabio Paratici បានមើលឃើញលោក De Zerbi ជាបុគ្គលសាកសមបំផុត និងបានជម្រុញឲ្យក្រុម Spur ពិចារណាលើគ្រូបង្វឹករូបនេះ ។ លោក De Zerbi ក៏ធ្លាប់មានបទពិសោធន៍ជាមួយនឹងបាល់ទាត់អង់គ្លេសផងដែរ ដោយពេលនោះរូបលោកបានដឹកនាំក្រុម. Brighton នឹងបានដឹកនាំឲ្យក្រុមបានឡើងទៅដល់វគ្គជម្រុះ UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប៕អត្ថបទកំពុងចាប់អារម្មណ៍៖ គ្រូ Man Utd ចង់ឲ្យតារាឆ្នើមរូបនេះ «បន្តនៅដល់ចប់កុងត្រា» បើទោះបី Al-Hilal កំពុងជះលុយធំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



