Close
Sponsor ads Featured-Image
ចាំសំណើរដេញថ្លៃ Barcelona យូរពេកខ្សែបម្រើ Man.City ចង់ចុះកុងត្រាថ្មី(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Bernardo Silva វ័យ២៨ ឆ្នាំគឺជាខ្សែបម្រើដ៍មានបទពិសោធន៍ក្រាស់ក្រែលម្នាក់នៅកីឡដ្ឋាន Etihad ក្រោយផ្ទេរពី Monaco មកទឹកដី Etihad កាលពីឆ្នាំ២០១៥ ។ខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះគឺជាគោលដៅផ្ទេរដ៏សំខាន់មួយទៀតរបស់ក្លឹបកាតាឡានក្រោយ​ពួកគេបាន​នាំយកអតីត មិត្តរួមក្រុម Gundogan ទៅកាន់ទីនោះដោយគ្មានតម្លៃខ្លួន។ប៉ុន្តែប្រភពពីគេហទំព័រអេស្បាញMundo Deportivo បានចុះផ្សាយថាៈ ខ្សែបម្រើកណ្តាល​ដែលមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៥ ហាក់បីដូចជាធុញទ្រាន់នឹងការរង់ចាំឱ្យភាគីក្រុមលោក Xavi ផ្តល់សំណើផ្ទេរ បើទោះបីជាក្រុម​ជើងឯក La Liga បានដាក់សំណើខ្ចីជើងរួចហើយ ប៉ុន្តែក្លឹបអង់គ្លេសចង់បានការផ្ទេរជាអចិន្រ្តៃយ៍។


ទោះយ៉ាងណាក្រុលោក Xavi Hernandez មិនអាចចុះហត្ថលេខាទិញយកSilva ដោយផ្អែកលើហេតុផល Financial Fair Play របស់ពួក​គេ​ដូច្នេះកីឡាករដែលឈ្នះពាន EPL ៥សម័យជាមួយក្លឹប ទំនងជាសម្រេចចិត្តបន្តកុងត្រាថ្មីលើកិច្ចសន្យា​ដែលមានសុពល​ភា​ព​ដល់​ឆ្នាំ២០២៥នោះ។
ប្រភព:Besoccer
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
អនាគតក្លឹបនៅ EPL មានកៅអីលេងនៅក្របខណ្ឌ Europa League រឺអត់?និងត្រូវសម្រេចនៅថ្ងៃនេះ
featured image

នាយកប្រតិបត្តិ UEFA នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីសម្រេចថាតើ Crystal Palace នឹងត្រូវបានអនុញ្ញាតឱ្យលេងក្នុង Europa League រដូវកាលក្រោយឬយ៉ាងណា។គួររំលឹកថាក្រុមរហស្សនាមស្ទាំងខៀវ បានឈ្នះពានរង្វាន់ដ៍ចំណាស់របស់អង់គ្លេសគឺ FA Cup ដើម្បីមានសិទ្ធិបង្ហាញខ្លួនការប្រកួតពានរង្វាន់ធំទីពីរនៅអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ។ប៉ុន្តែទោះជាយ៉ាងណាសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ត្រូវតែសម្រេចថាតើពួកគេបានបំពានច្បាប់កម្មសិទ្ធិពហុក្លឹបដែរឬទេ ខណៈការរំពឹងទុកគឺថាលទ្ធផលនៃសវនាការជំនុំជំ្រះនឹងត្រូវប្រកាសនៅល្ងាចថ្ងៃសុក្រនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែការពារឆ្នើម Barcelona សម្លឹងចង់វិលត្រលប់មកក្លឹបចាស់វិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាកាលពីថ្ងៃចន្ទម្ចាស់ក្រុមហ៊ុន New York Jets លោក Woody Johnson បានចុះហត្ថលេខាលើ កិច្ចសន្យាស្របច្បាប់ ដើម្បីទិញភាគហ៊ុន ៤៣% របស់ John Textor នៅ Crystal Palace ក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានគេជឿថាមានតម្លៃជិត ១៩០ លានផោន ស្របពេល Palace បានទទូចថា Textor មិនមានការគ្រប់គ្រងសំខាន់នៅ Palace ទេ […]

ចុចអានបន្ត
អត្ថបទទាក់ទង