

ចាស់មិនទៅថ្មីមិនមក! Chelsea បានចុះហត្ថលេខាលើខ្សែការពារសញ្ជាតិបារាំងម្នាក់ ខណៈតម្លៃផ្ទេរប្រមាណ ៤៥លានអឺរ៉ូ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមប្រភពសារព័ត៌មាន BBC បានរាយការណ៍មកថា ក្លឹបនៅអង់គ្លេសតោខៀវ Chelsea បានចុះហត្ថលេខានាំយកខ្សែការពារកណ្តាលសញ្ជាតិបារាំង Axel Disasi របស់ក្លឹបនៅបារាំង AS Monaco ដោយតម្លៃខ្លួនក្នុងការផ្ទេរប្រមាណជា ៤៥លានអឺរ៉ូ ឬស្មើនិង ៤៩លានដុល្លារ ដែលមានកិច្ចសន្យាកុងត្រារយៈពេល ៦ឆ្នាំ។ កីឡាករ Disasi មានអាយុ ២៥ឆ្នាំ ត្រូវបានកោះហៅលេងចំនួន៤លើកឲ្យក្រុមជម្រើសជាតិមាន់គកបារាំង ហើយបានបង្ហាញខ្លួនចំនួន ១៣០លើក ក្នុងលីគកំពូលបារាំងផងដែរ។ លើសពីនេះទៅទៀត Chelsea បាននឹងកំពុងខិតខំដើម្បីស្តារឡើងវិញ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Mauricio Pochettino បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងតារាង Premier League កាលពីរដូវកាលមុន ជាប្រវត្តិដ៏អាក្រក់បំផុតរបស់ពួកគេគិតចាប់តាំងពីឆ្នាំ១៩៩៤ មក៕
អត្ថបទកំពុងចាប់អារម្មណ៍៖ ឃើញស្ងាត់ៗ! Arsenal ទិញបានកីឡាករលេងតួនាទីល្អមួយនេះមករួមក្រុម(មាន១វីដេអូ)
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Topics
អត្ថបទទាក់ទង

18 hours ago .
124 Views
សមាជិកថ្មីត្រៀមចូលរួមព្រឹត្កការណ៍ F C W ក្រោយ Chelsea ទិញបានពីក្លឹបរួមលីក(មាន១វីដេអូ)

20 hours ago .
224 Views
កប់! Chelsea ចែចូវទិញបានខ្សែប្រយុទ្ធជំទង់តម្លៃក្បែរ«១០០លាន»រូបនេះ

6 days ago .
400 Views
ទៅមែនឬយ៉ាងណា! Sancho យល់ព្រមលើប្រាក់ពលកម្មប្រមាណ«១០លានអឺរ៉ូ»ជាមួយក្លឹប១នេះ

7 days ago .
401 Views
សង្ឃឹមថាជោគជ័យ! Chelsea ដាក់គោលដៅទិញខ្សែប្រយុទ្ធស្លាបរបស់ Man Utd រូបនេះ