

Arsenal នឹងគ្មានខ្សែប្រយុទ្ធជម្រើសដំបូងគឺ Gabriel Jesus សម្រាប់ការចាប់ផ្តើមរដូវកាលថ្មីក្របខណ្ឌលីកកំពូលអង់គ្លេស Premier League ២០២៣-២០២៤ និងពានបើករដូវកាល Community Shield ជាមួយម្ចាស់ជើងឯក អង់គ្លេសគឺ Man.City នៅថ្ងៃអាទិត្យនេះវេលាម៉ោង១០យប់។ ពោលគឺក្រោយរងបញ្ហារបួសជង្គង់ និង ធ្វើការវះកាត់ពកំលុងពេលប្រកួតមិត្តភាព ជាមួយ Monaco មានន័យថាកីឡាករអន្តរជាតិប្រេស៊ីលរូបនេះនិងត្រូវអវត្តមានយ៉ាងតិចពីរទៅបីសប្តាហ៍ ខណៈ Arsenal ត្រៀមដាក់ជម្រើសរហូតដល់ទៅ៥រូបអោយចូលលេងជំនួសៈ
១.Eddie Nketiah
កំលុងពេល Jesus រងរបួសនៅព្រឹត្តការណ៍ World Cup កីឡាករអន្តរជាតិអង់គ្លេសវ័យ២៤ឆ្នាំបានដើរតួនាទីជំនួស Jesus និង ត្រៀមចូលលេង សម្រាប់ការប្រកួតខាងលើនេះ។
២.Folarin Balogun
កីឡាករជម្រើសជាតិអាមេរិករូបនេះត្រូវបានក្លឹប Reim ខ្ចីជើង ប៉ុន្តែបានបង្ហាញទម្រង់លេងល្អដោយរកបាន២១គ្រាប់នៅ Ligue-១ រដូវកាលមុន។ ដូច្នេះពិតណាស់កីឡាករវ័យ២២ឆ្នាំគឺជាបេក្ខភាពដ័ស័ក្តសមដើម្បីជំនួសតំណែងJesus ផងដែរ។
៣.Kai Havertz
កីឡាករតម្លៃខ្លួន៦៧,៥លានផោន ដែលត្រូវបាន Arsenal ទិញពីក្រុមគូប្រជែង Chelsea សញ្ជាតិអាឡឺម៉ង់រូបនេះ ជាពេលវេលាដែលសមរម្យបំផុត សម្រាប់កីឡាករលេខ៩រូបនេះបង្ហាញសមត្ថភាពហើយ។
៤.Leandro Trossard
កីឡាករអន្តរជាតិបែលហ្សិកពាក់អាវស្លាកលេខ៨ដែលចូលរួមជាមួយ Arsenal កាលពីឆ្នាំ ២០១៨រូបនេះ អាចលេងបានទាំងបម្រើប្រយុទ្ធ ពិសេសស្លាបឆ្វេងតែម្តង។ ដូច្នេះគឺរូបគេនិងអាចលេងតួនាទីរបស់ Jesus បានយ៉ាងពិតប្រាកដ។
៥.Gabriel Martinelli
ខ្សែបម្រើស្លាបរូបនេះជាបេក្ខភាពចុងក្រោយដែលអាចលេងតួនាទីដូចមិត្តរួមជាតិ Jesus ក៏ព្រោះតែសមត្ថភាពរបស់ Martinelli ក៏ស្រដៀងនិងមិត្តរួមក្រុម Trossard ដែលអាចលេងនៅតំបន់បម្រើស្លាបឆ្វេងដូចគ្នា។
ប្រភព:sportsbrief


(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC



