Close
Featured-Image
កីឡាករ ៥រូប ត្រៀមចូលលេងតំណែង Jesus ក្នុងជំនួប Man.City រាត្រីនេះ
ទំហំអក្សរ
តូច
ធំ

Arsenal នឹងគ្មានខ្សែប្រយុទ្ធជម្រើសដំបូងគឺ Gabriel Jesus សម្រាប់ការចាប់ផ្តើមរដូវកាលថ្មីក្របខណ្ឌលីកកំពូលអង់គ្លេស Premier League ២០២៣-២០២៤ និងពានបើករដូវកាល Community Shield ជាមួយម្ចាស់ជើងឯក អង់គ្លេសគឺ Man.City នៅថ្ងៃអាទិត្យនេះវេលាម៉ោង១០យប់។ ពោលគឺ​ក្រោយរងបញ្ហា​របួស​ជង្គង់ និង ធ្វើការវះកាត់ពកំលុង​ពេលប្រកួតមិត្តភាព ជាមួយ Monaco មានន័យថាកីឡាករអន្តរជាតិប្រេស៊ី​លរូប​នេះ​និង​ត្រូវអវត្តមាន​យ៉ាងតិចពីរទៅបីសប្តាហ៍ ខណៈ Arsenal ត្រៀមដាក់ជម្រើសរហូតដល់ទៅ៥រូបអោយចូលលេងជំនួសៈ
១.Eddie Nketiah
កំលុងពេល Jesus រងរបួសនៅព្រឹត្តការណ៍ World Cup កីឡាករអន្តរជាតិអង់គ្លេសវ័យ២៤ឆ្នាំបានដើរតួនាទីជំនួស Jesus និង ត្រៀមចូលលេង សម្រាប់ការប្រកួតខាងលើនេះ។

២.Folarin Balogun
កីឡាករជម្រើសជាតិអាមេរិករូបនេះត្រូវបានក្លឹប Reim ខ្ចីជើង ប៉ុន្តែបានបង្ហាញទម្រង់លេងល្អដោយរកបាន២១គ្រាប់នៅ Ligue-១ រដូវកាលមុន។ ដូច្នេះពិតណាស់កីឡាករវ័យ២២ឆ្នាំគឺជាបេក្ខភាពដ័ស័ក្តសមដើម្បីជំនួសតំណែងJesus ផងដែរ។

៣.Kai Havertz
កីឡាករតម្លៃខ្លួន៦៧,៥លានផោន ដែលត្រូវបាន Arsenal ទិញពីក្រុមគូប្រជែង Chelsea សញ្ជាតិអាឡឺម៉ង់រូបនេះ ជាពេលវេលាដែលសមរម្យបំផុត សម្រាប់កីឡាករលេខ៩រូបនេះបង្ហាញសមត្ថភាពហើយ។

៤.Leandro Trossard
កីឡាករអន្តរជាតិបែលហ្សិកពាក់អាវស្លាកលេខ៨ដែលចូលរួមជាមួយ Arsenal កាលពីឆ្នាំ ២០១៨រូបនេះ អាចលេងបានទាំងបម្រើប្រយុទ្ធ ពិសេសស្លាបឆ្វេងតែម្តង។ ដូច្នេះគឺរូបគេនិងអាចលេងតួនាទីរបស់ Jesus បានយ៉ាងពិតប្រាកដ។
៥.Gabriel Martinelli
ខ្សែបម្រើស្លាបរូបនេះជាបេក្ខភាពចុងក្រោយដែលអាចលេងតួនាទីដូចមិត្តរួមជាតិ Jesus ក៏ព្រោះតែសមត្ថភាពរបស់ Martinelli ក៏ស្រដៀងនិងមិត្តរួមក្រុម Trossard ដែលអាចលេងនៅតំបន់បម្រើស្លាបឆ្វេងដូចគ្នា។

ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ)
featured image

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី […]

ចុចអានបន្ត
អត្ថបទទាក់ទង