Close
Sponsor ads Featured-Image
គ្រូបង្វឹកថ្មីឆ្លើយបែបនេះក្រោយមានពត៌មានចង់ចេញពី PSG ដោយសារកីឡាកររូបនះ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

លោក Luis Enrique គ្រូបង្វឹកថ្មីក្រុម PSG បានចេញសេចក្តីថ្លែងការណ៍បដិសេធពាក្យចចាមអារ៉ាម​ថារបូលោកកំពុងពិចារណាចាកចេញពីក្លឹប Paris Saint-Germain ដោយសារតែបញ្ហាប្រឈម និង​ឥទ្ធិពលរបស់ Kylian Mbappe ប៉ុន្មានសប្តាហ៍ចុងក្រោយបន្ទាប់ពីការតែងតាំងជា​គ្រូបង្វឹក​ក្រុម​ជើង​ឯក​បារំាង។

Mbappe បច្ចុប្បន្នកំពុងនៅមានវិវាទជាមួយក្លឹប PSG បន្ទាប់ពីម្ចាស់ពានបាល់មាស World Cup ២០២២បដិសេធក្នុងការបន្តកិច្ចសន្យាថ្មីនៅទឹកដី Parc Des Princes ដូច្នេះអាចធ្វើឱ្យគាត់ចាកចេញដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលថ្មីនេះ។ខ្សែប្រយុទ្ទអន្តរជាតិបារាំងវ័យ ២៤ ឆ្នាំថ្មីៗនេះក័៏បាន បដិសេធការផ្តល់ជូនសំណើរដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ក្លឹបនៅលីកកំពូលមជ្ឈឹមបូព៌ា Al-Hilal ព្រមជាមួយនិងការគ្មានឈ្មោះក្នុងដំណើរ​ទេសចរណ៍​មុនបើករដូវកាលរបស់ PSG ទៅកាន់ទ្វីបអាស៊ី ខណៈក្លឹបទាមទារ ឱ្យសមាជិកជ័យជ័យលាភី World Cup ២០១៨ បន្តកិច្ច សន្យាថ្មីរឺជ្រើសរើសផ្លូវចាកចេញ។

ក្លឹបអ្នកមានបារាំង បានសម្រេចនាំយកអតីតគ្រូបង្វឹកBarcelona និង ជម្រើសជាតិអេស្បាញលោក ​ Enrique ដោយផ្តល់កុងត្រារហូតដល់ឆ្នាំ​២០២៥ ក្នុងមហិច្ឆតា និង គោលបំណងជាពិសេសដើម្បី​ចង់ឈ្នះពានរង្វាន់​ក្របខណ្ឌកំពូលទ្វីបអឺរ៉ុប UEFA Champions League ជាលើកដំបូងក្នុង​ប្រវត្តិសាស្រ្ត ក្រោយឈ្នះពាន Ligue ១ កាលពី​រដូវ​កាល​មុនជាលើកទី១១រួចមក។ទោះយ៉ាងណា២ប្រកួតចុងក្រោយ PSG ធ្វើមិនទាន់បានល្អទេ​ក្នុងជំនួបមិត្តភាពនៅដើមខែសីហា ២០២៣ នាប្រទេសជប៉ុន ដោយផ្តួលក្រុមកូរ៉េ Jeonbuk Hyundai Motors ក្នុងលទ្ធផល ៣ទល់និង០ ក្រោយចាញ់ Inter Milan ក្នុងលទ្ធផល ២ ទល់និង ១។
ប្រភព:sportsbrief
វីដេអូ:Jeonbuk Hyundai Motors & PSG

វីដេអូ:PSG & Inter Milan

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទទាក់ទង