

លោក Luis Enrique គ្រូបង្វឹកថ្មីក្រុម PSG បានចេញសេចក្តីថ្លែងការណ៍បដិសេធពាក្យចចាមអារ៉ាមថារបូលោកកំពុងពិចារណាចាកចេញពីក្លឹប Paris Saint-Germain ដោយសារតែបញ្ហាប្រឈម និងឥទ្ធិពលរបស់ Kylian Mbappe ប៉ុន្មានសប្តាហ៍ចុងក្រោយបន្ទាប់ពីការតែងតាំងជាគ្រូបង្វឹកក្រុមជើងឯកបារំាង។
Mbappe បច្ចុប្បន្នកំពុងនៅមានវិវាទជាមួយក្លឹប PSG បន្ទាប់ពីម្ចាស់ពានបាល់មាស World Cup ២០២២បដិសេធក្នុងការបន្តកិច្ចសន្យាថ្មីនៅទឹកដី Parc Des Princes ដូច្នេះអាចធ្វើឱ្យគាត់ចាកចេញដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលថ្មីនេះ។ខ្សែប្រយុទ្ទអន្តរជាតិបារាំងវ័យ ២៤ ឆ្នាំថ្មីៗនេះក័៏បាន បដិសេធការផ្តល់ជូនសំណើរដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ក្លឹបនៅលីកកំពូលមជ្ឈឹមបូព៌ា Al-Hilal ព្រមជាមួយនិងការគ្មានឈ្មោះក្នុងដំណើរទេសចរណ៍មុនបើករដូវកាលរបស់ PSG ទៅកាន់ទ្វីបអាស៊ី ខណៈក្លឹបទាមទារ ឱ្យសមាជិកជ័យជ័យលាភី World Cup ២០១៨ បន្តកិច្ច សន្យាថ្មីរឺជ្រើសរើសផ្លូវចាកចេញ។
ក្លឹបអ្នកមានបារាំង បានសម្រេចនាំយកអតីតគ្រូបង្វឹកBarcelona និង ជម្រើសជាតិអេស្បាញលោក Enrique ដោយផ្តល់កុងត្រារហូតដល់ឆ្នាំ២០២៥ ក្នុងមហិច្ឆតា និង គោលបំណងជាពិសេសដើម្បីចង់ឈ្នះពានរង្វាន់ក្របខណ្ឌកំពូលទ្វីបអឺរ៉ុប UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្រោយឈ្នះពាន Ligue ១ កាលពីរដូវកាលមុនជាលើកទី១១រួចមក។ទោះយ៉ាងណា២ប្រកួតចុងក្រោយ PSG ធ្វើមិនទាន់បានល្អទេក្នុងជំនួបមិត្តភាពនៅដើមខែសីហា ២០២៣ នាប្រទេសជប៉ុន ដោយផ្តួលក្រុមកូរ៉េ Jeonbuk Hyundai Motors ក្នុងលទ្ធផល ៣ទល់និង០ ក្រោយចាញ់ Inter Milan ក្នុងលទ្ធផល ២ ទល់និង ១។
ប្រភព:sportsbrief
វីដេអូ:Jeonbuk Hyundai Motors & PSG
វីដេអូ:PSG & Inter Milan


ទោះបីជាធ្លាប់ចាប់ដៃគូគ្នាប្រយុទ្ធលើទីលានមួយរយៈពេលវែងគួរសមដែរ ប៉ុន្តែវីរបុរសក្រុមបិសាចក្រហម Man.Utd លោក Wayne Rooney បានព្រងើយកន្តើយមិននឹកនាលើកឈ្មោះអតីតមិត្តរួមក្រុម កីឡាករ Cristiano Ronaldo ក្នុងនាមជាដៃគូដែលគាត់ពេញចិត្តបំផុតនោះទេ ។ រំលឹកទៅដល់ជាង២ទសវត្សកន្លងទៅ Rooney និង Ronaldo បានរួមគ្នាចាប់ដៃគូប្រយុទ្ធអស់រយៈពេល ៥ ឆ្នាំនៅ Man. United ប៉ុន្តែផ្ទុយទៅវិញកីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមបានជ្រើសយកកីឡាករ Carlos Tevez ថាពិតជាអតីតដៃគូដ៍ស័ក្តសមទៅវិញទេ។ គួររំលឹកថាអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Tevez បានលេងចាប់ដៃគូជាមួយអតីតប្រធានក្រុមតោកំណាចអង់គ្លេសអង់គ្លេសរយៈពេលពីរឆ្នាំនៅចន្លោះឆ្នាំ ២០០៧ និង ២០០៩ និងជួយអោយ Man.Utd ឈ្នះពានរង្វាន់ Premier League ទាំងពីររដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ មានទំនាក់ទំនងស្រីស្អាតច្រើនមួយរយៈចុងក្រោយ!ប៉ុន្តែ Lamine បែរជាត្រូវក្លឹបព្រមានរឿងមួយនេះទៅវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Rooney បានប្រាប់ BBC Sport ថា :នៅពេល Carlos ចូលរួមជាមួយ Manchester […]


