កម្រសរសើរ! Kaka និយាយពេញចិត្តសមត្ថភាពសមាជិកថ្មី Real Madrid រូបនេះពេញមាត់ (មានវីដេអូ)

Published 3 years ago
1.1K Views
ទំហំអក្សរ
តូច
ធំ

កម្រើនិងលើកឈ្មោះកីឡាករណាម្នាក់ដោយបើកចំហរចំៗ ពេលនេះអតីតខ្សែបម្រើក្រុមអធិរាជស Real Madrid លោក Kaka បានសរសើរ Jude Bellingham ដោយបានបញ្ជាក់ថាកីឡាករវ័យDortmund រូបនេះកំពុងបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៍។


វីរបុរសដែលជួយអោយក្រុមជម្រើសជាតិប្រេស៊ីលើកពាន World Cup ២០០២ លោក Ricardo Kaka បាននិយាយកាលពីថ្ងៃពុធថា អតីតយុវជនថ្នាលក្លឹបBirmingham មានគុណភាពគួរឱ្យចាប់អារម្មណ៍កំលុងការប្រកួតមិត្តភាពនៅទីក្រុង Orlando ទល់នឹង Juventus ។
Kaka បានលើកឡើងយ៉ាងដូច្នេះថាៈខ្ញុំស្រលាញ់គាត់ គាត់ជាកីឡាករក្មេងណាស់ ហើយគាត់មានគុណភាពគួរអោយចាប់អារម្មណ៍ គាត់មានកាយសម្បទារឹងមាំ និងតែចល័តនៅទីតាំងល្អក្នុងទីលាន ។





ម្ចាស់ពានរង្វាន់ Ballon d’Or ២០០៧ ធ្លាប់លេងឱ្យReal Madrid ចន្លោះឆ្នាំ ២០០៩ ដល់ ២០១៣ បន្ថែមថា Bellingham និងមានអនាគតភ្​លឺស្វាងដូចជនរួមជាតិប្រេស៊ី Vinicius Junior និង Rodrygo Goes ខណៈKaka មានទំនាក់ទំនងជិត​​ស្និ​ទជាមួយ​គ្រូបង្វឹកលោក Carlo Ancelotti ធ្លាប់រួមការងារនៅ AC.MIlan ក៏បានបញ្ជាក់បន្ថែមថាៈគាត់មានគ្រូបង្វឹកប្រកបដោយបច្ចេកទេស និង ការបង្វឹកបានល្អដូច្នេះ​គាត់​និង​អាចអភិវឌ្ឍខ្លួនក្លាយជា Legend របស់ក្លឹបនាពេលខាងមុខ។
ប្រភព:Besoccer
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Related Articles