ទើបបន្តកុងត្រាថ្មីជាង១០ថ្ងៃសោះ! Willian បានយល់ព្រមផ្ទេរទៅកាន់ក្លឹបអារ៉ាប់មួយនេះ
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ យោងតាមសារព័ត៌មាន dailymail បានអះអាងមកថា ខ្សែបម្រើស្លាប Willian របស់ក្លឹបអង់គ្លេស Fulham បានយល់ព្រមសំណើរផ្ទាល់ខ្លួនក្នុងការផ្ទេរទៅកាន់ក្លឹបអារ៉ាប៊ីសាអូឌីត Al-Shabab ដោយកំពុងរង់ចាំក្លឹបយល់ព្រមលើតម្លៃខ្លួន ខណៈកីឡាកររូបនេះទើបតែបានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មី រយៈពេល១ឆ្នាំ ជាមួយក្លឹប Fulham កាលពីជាង ១០ថ្ងៃមុនប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះយោងតាម Premier League Brasil បានបញ្ជាក់ទៀតថា ខ្សែប្រយុទ្ធសញ្ជាតិប្រេសីុលអាចនឹងចាកចេញពី Fulham នៅប៉ុន្មានសប្តាហ៍ខាងមុខនេះហើយ ខណៈក្លឹប Fulham ក៏បានត្រៀមខ្លួនរួចរាល់ផងដែរ ដោយមិនរារាំងឡើយ ព្រោះវាការសម្រេចចិត្តរបស់កីឡាកររូបនេះផ្ទាល់ តួយ៉ាងសំណើរការផ្ទេរនេះគឺត្រូវបានគេប៉ាន់ស្មានថា នឹងត្រូវចំណាយកញ្ចប់ទឹកប្រាក់ដ៏ច្រើនលើសពីអ្វីដែល Willian ចង់បាន៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


អត្ថបទទាក់ទង
12 months ago .
360 Views
Prediction: Fulham អាចសងសឹក Man.Utd បានដែររឺទេ?
1 year ago .
418 Views
Prediction: Chelsea សម្លឹងផ្តួល Fulham ដើម្បីកាត់បន្ថយគម្លាតពី Liverpool បានដែរទេ?
1 year ago .
501 Views
Prediction: Tottenham អាចទូទាត់គុំនុំចាស់ជាមួយ Fulham បានដែររឺទេ?
1 year ago .
758 Views
ទើបរួមរស់បាន៦ខែ! Man.Utd ត្រៀមបញ្ចេញលក់កីឡាកររូបនេះចេញ
