Close
Close
Ads: 88BOL
Arsenal ចង់សងសឹក និង ផ្តល់រសជាតិបរាជ័យពានបើករដូវកាលលើកទី៣ដល់ Man.City
ទំហំអក្សរ
តូច
ធំ

លោកArsenal និងត្រូវត្រៀមប្រកួតប្រជែងជាមួយក្រុម​ម្ចាស់ជើងឯក៣ស្ថាប័ន្តគឺ Man.CIty មុនការប្រកួតបើករដូវកាលលីកកំពូលអង់គ្លេស ២០២៣-២០២៤ក្នុងការប្រកួតពានរង្វាន់ Community Shield នៅថ្ងៃអាទិត្យខាងមុខនេះវេលាម៉ោង១០យប់។

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏មានំណងចង់ផ្តួល Man City ដើម្បីបន្ធូរអារម្មណ៍ និង ចង់សងសឹកចំពោះការខកខាន និង​បាត់បង់​ពានទៅកាន់ក្រុមលោក Pep Guardiola នៅចុងបញ្ចប់នៃរដូវកាលនោះ។ ជាមួយនិងការចំណាយប្រាក់ជាង២០០លានផោនដោយនាំយក​ខ្សែបម្រើអង់គ្លេស Declan Rice ខ្សែប្រយុទ្ធអាឡឺម៉ង់ Kai Havertz និងខ្សែការពារ Jurrien Timber សញ្ជាតិហូឡង់ Arsenal មាន​បំណងចង់បញ្ចប់ការគ្រប់គ្រងពានបើករដូវកាលលើក្រុម Man.City ដែលគ្រងជើងឯក EPL៣ឆ្នាំជាប់គ្នាចុងក្រោយ។ហើយបើទោះបីជាឈ្នះជើងឯក EPL ប៉ុន្តែ Man.CIty ខកខានឈ្នះពាននេះ២រដូវកាលចុងក្រោយនេះដោយចាញ់ Liverpool នៅឆ្នាំ​២០២២ ក្រោយចាញ់ Leicester ឆ្នាំ២០២១។


រីឯ Arsenal បានបញ្ចប់ដោយមានគម្លាត៥ពិន្ទុតាមពីក្រោយក្រុមរបស់លោក Pep Guardiola បើទោះបីជា Arsenal បាននាំមុខ ៨​ពិន្ទុក្នុង​ខែ​មេសា ហើយគ្រូបង្វឹកក្រុមកាំភ្លើងធំ Arteta ដឹងថាការប្រកួតមិត្តភាពដ៏អស្ចារ្យនៅចុងសប្តាហ៍នេះនៅ Wembley ផ្តល់ឱកាស​ដើម្បីវាយ​តម្លៃ​ពីសមត្ថភាពរបស់ក្រុមរបស់ខ្លួនក្រោយដំណើរការប្រកួតមិត្តភាពកំដៅសាចដុំ។ ហើយវាក៏ជាការចាប់ផ្តើមដំណើរការផ្សងព្រេងរបស់ Arsenal ក្នុងការប្រម៉ាញ៉ពាន EPL ក្រោយខកចានចាប់តាំងពីឆ្នាំ២០០៤មក។
ប្រភព:Besoccer

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL