
លោកArsenal និងត្រូវត្រៀមប្រកួតប្រជែងជាមួយក្រុមម្ចាស់ជើងឯក៣ស្ថាប័ន្តគឺ Man.CIty មុនការប្រកួតបើករដូវកាលលីកកំពូលអង់គ្លេស ២០២៣-២០២៤ក្នុងការប្រកួតពានរង្វាន់ Community Shield នៅថ្ងៃអាទិត្យខាងមុខនេះវេលាម៉ោង១០យប់។
ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏មានំណងចង់ផ្តួល Man City ដើម្បីបន្ធូរអារម្មណ៍ និង ចង់សងសឹកចំពោះការខកខាន និងបាត់បង់ពានទៅកាន់ក្រុមលោក Pep Guardiola នៅចុងបញ្ចប់នៃរដូវកាលនោះ។ ជាមួយនិងការចំណាយប្រាក់ជាង២០០លានផោនដោយនាំយកខ្សែបម្រើអង់គ្លេស Declan Rice ខ្សែប្រយុទ្ធអាឡឺម៉ង់ Kai Havertz និងខ្សែការពារ Jurrien Timber សញ្ជាតិហូឡង់ Arsenal មានបំណងចង់បញ្ចប់ការគ្រប់គ្រងពានបើករដូវកាលលើក្រុម Man.City ដែលគ្រងជើងឯក EPL៣ឆ្នាំជាប់គ្នាចុងក្រោយ។ហើយបើទោះបីជាឈ្នះជើងឯក EPL ប៉ុន្តែ Man.CIty ខកខានឈ្នះពាននេះ២រដូវកាលចុងក្រោយនេះដោយចាញ់ Liverpool នៅឆ្នាំ២០២២ ក្រោយចាញ់ Leicester ឆ្នាំ២០២១។
រីឯ Arsenal បានបញ្ចប់ដោយមានគម្លាត៥ពិន្ទុតាមពីក្រោយក្រុមរបស់លោក Pep Guardiola បើទោះបីជា Arsenal បាននាំមុខ ៨ពិន្ទុក្នុងខែមេសា ហើយគ្រូបង្វឹកក្រុមកាំភ្លើងធំ Arteta ដឹងថាការប្រកួតមិត្តភាពដ៏អស្ចារ្យនៅចុងសប្តាហ៍នេះនៅ Wembley ផ្តល់ឱកាសដើម្បីវាយតម្លៃពីសមត្ថភាពរបស់ក្រុមរបស់ខ្លួនក្រោយដំណើរការប្រកួតមិត្តភាពកំដៅសាចដុំ។ ហើយវាក៏ជាការចាប់ផ្តើមដំណើរការផ្សងព្រេងរបស់ Arsenal ក្នុងការប្រម៉ាញ៉ពាន EPL ក្រោយខកចានចាប់តាំងពីឆ្នាំ២០០៤មក។
ប្រភព:Besoccer

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]



