

Lionel Messi បានបន្តការបង្ហាញទម្រង់លលេងល្អសម្រាប់ Inter Miami ខណៈខ្សែប្រយុទ្ធស្លាបវ័យ៣៦ឆ្នាំរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីគ្រាប់ក្នុងជ័យជម្នះ ៣-១ លើក្រុម Orlando City ក្នុងការប្រកួតពានរង្វាន់ Leagues Cup កាលពីថ្ងៃពុធ។មានន័យថាជ័យជំនះនេះបានជួយអោយក្រុមឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួត។
គួររំលឹកថាInter Miami មិនដែលឈ្នះសោះក្នុង ១១ ប្រកួតចុងក្រោយមុនពេលនៃការមកដល់របស់វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីន Messi មកដល់ ប៉ុន្តែឥឡូវនេះក្រុមបានរកឃើញជ័យជំនះ៣លើកចុងក្រោយរបស់ពួកគេជាប់ៗគ្នា។ជាមួយគ្នានោះខ្សែការពារស្លាប Jordi Alba អតីតមិត្តរួមក្រុម Barcelona របស់ Messi បានបង្ហាញខ្លួនជាលើកដំបូងនៅInter Miami បានចូលលេងជាកីឡាករបម្រុងនៅនាទីទី ៦៤ ។
Inter Miami ដែលមានម្ចាស់គ្រប់គ្រងគឺអតីតខ្សែបម្រើស្លាប David Beckham នឹងប្រកួតជាមួយក្រុម FC Dallas ក្នុងរដ្ឋតិចសាស់ នៅថ្ងៃអាទិត្យ បន្តទៀតដើម្បីរកឃើញក្រុមទៅវគ្គ៨ក្រុមចុងក្រោយ។
ប្រភព:BBC
វីដេអូ:


(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



