

Lionel Messi បានបន្តការបង្ហាញទម្រង់លលេងល្អសម្រាប់ Inter Miami ខណៈខ្សែប្រយុទ្ធស្លាបវ័យ៣៦ឆ្នាំរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីគ្រាប់ក្នុងជ័យជម្នះ ៣-១ លើក្រុម Orlando City ក្នុងការប្រកួតពានរង្វាន់ Leagues Cup កាលពីថ្ងៃពុធ។មានន័យថាជ័យជំនះនេះបានជួយអោយក្រុមឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួត។
គួររំលឹកថាInter Miami មិនដែលឈ្នះសោះក្នុង ១១ ប្រកួតចុងក្រោយមុនពេលនៃការមកដល់របស់វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីន Messi មកដល់ ប៉ុន្តែឥឡូវនេះក្រុមបានរកឃើញជ័យជំនះ៣លើកចុងក្រោយរបស់ពួកគេជាប់ៗគ្នា។ជាមួយគ្នានោះខ្សែការពារស្លាប Jordi Alba អតីតមិត្តរួមក្រុម Barcelona របស់ Messi បានបង្ហាញខ្លួនជាលើកដំបូងនៅInter Miami បានចូលលេងជាកីឡាករបម្រុងនៅនាទីទី ៦៤ ។
Inter Miami ដែលមានម្ចាស់គ្រប់គ្រងគឺអតីតខ្សែបម្រើស្លាប David Beckham នឹងប្រកួតជាមួយក្រុម FC Dallas ក្នុងរដ្ឋតិចសាស់ នៅថ្ងៃអាទិត្យ បន្តទៀតដើម្បីរកឃើញក្រុមទៅវគ្គ៨ក្រុមចុងក្រោយ។
ប្រភព:BBC
វីដេអូ:


នៅថ្ងៃដែលសមាជិកថ្មី Liam Delap ចាប់ផ្តើមបង្ហាញខ្លួនជម្រើសដំបូងរបស់គាត់សម្រាប់ក្លឹបថ្មីជាមួយក្រុមតោខៀវ Chelsea ខណៈនោះអ្នកជំនួសរបស់គេគឺ Nicolas Jackson គឺត្រូវបណ្តេញចេញពីការប្រកួត ៤នាទីក្រោយប្តូរចូលជំនួសអតីតកីឡាករIpswich Townខាងលើ ។Jacksonមានដើមកំណើតនៅប្រទេសហ្គំាបៀ តែចូលសញ្ជាតិសេណេហ្គាល់ត្រូវបានបណ្តេញចេញនៅក្នុងឪកាសថ្ងៃខួបកំណើតវ័យ ២៤ឆ្នាំផងដែរ ហើយបើទោះបីជា Pedro Neto មានឱកាសរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី១៣ ប៉ុន្តែ Bruno Henrique ព្រមទាំង Danilo និង Wallace Yan មានឱកាសរកបានគ្រាប់បាល់វាយបកយកជ័យជំនះវិញមុន និង ក្រោយJackson បណ្តេញចេញនៅនាទីទី៦៨។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ចាប់ផ្តើមព្រឹត្តការណ៍ FCW មិនបានល្អខណៈខ្សែប្រយុទ្ធជួរមុខត្រូវបណ្តេញចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បញ្ចប់លទ្ធផលនៃការប្រកួត Flamengo បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួត Club World Cup ខណៈ Flamengo ដឹកនាំដោយអតីតខ្សែការពារAt.Madrid និង Chelsea […]



