

បរទេស៖ អ្នកចាំទីវ័យក្មេងរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Nathan Bishop ត្រូវបានក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Manchester លក់ទៅកាន់ក្លឹប Sunderland នៃលីកលំដាប់ទីពិររបស់ប្រទេសអង់គ្លេស ខណៈតម្លៃខ្លួនត្រូវបានក្លឹបទាំងពីររក្សាជាការសំងាប់ ប៉ុន្តែក្លឹប Manchester United នឹងទទួលបាន១៥ភាគរយ ប្រសិនបើជាក្លឹប Sunderland លក់អ្នកចាំទីរូបនេះទៅកាន់ក្លឹបទី៣នៅថ្ងៃអនាគត។


(អង់គ្លេស)៖ របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool បានដាក់កីឡាករឆ្នើមរបស់ខ្លួន គឺ Federico Chiesa និង Darwin Nunez ដើម្បីជាថ្នូរនៃការដោះដូរចុះហត្ថលេខាចង់បាន Victor Osimhen ដែលរូបគេកំពុងលេងខ្ចីជើងនៅក្រុម Galatasary។អត្ថបទកំពុងចាប់អារម្មណ៍៖ ហេតុតែចង់បាន! Liverpool ដាក់«កីឡាករ២រូប»ជាថ្នូរទិញខ្សែប្រយុទ្ធឆ្នើមម្នាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Osimhen មានតម្លៃខ្លួនផ្ទេរប្រមាណ ៨៦លានដុល្លារ ដែលជាតម្លៃធូរជាងប៉ុន្មានខែមុន ដែលពីមុនលើស ១០០លានដុល្លារ ៕ ប្រភព៖ SPORTbible