Manchester United អាចនិងបង្ខំចិត្តលក់កីឡាករ៥រូបដើម្បីបង្កើនហិរញ្ញវត្តុនាំយកខ្សែបម្រើសញ្ជាតិម៉ារ៉ុក Sofyan Amrabat ពីក្លឹប Fiorentina មករួមក្រុមមុនយុទ្ធនាការរដូវកាលថ្មី២០២៣-២០២៤ចាប់ផ្តើម ស្របពេលលោក Erik ten Hag ចង់ពង្រឹងក្រុមដើម្បីប្រជែង ពានធំៗនៅរដូវ កាលនេះ។គេហទំព័រ The Mirror បានចុះផ្សាយថាកីឡាកររូបនេះមានតម្លៃខ្លួន៥០លានផោន និង បានបង្ហាញសមត្ថភាពធ្វើ អោយក្លឹបធំ ៗ ចាប់ អារម្មណ៍ក្រោយជួយម៉ារ៉ុកឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០២២នៅប្រទេស កាតា។
ខាងក្រោមនេះជាកីឡាករ៥រូបដែល Man.Utd អាចលក់ចេញ
១.Donny Van De Beek
កីឡាករអន្តរជាតិហូឡង់បានផ្លាស់ពី Ajax មក Old Trafford នៅឆ្នាំ២០២០ ជាមួយកុងត្រា៥ឆ្នាំ មិនមានឪកាសចូលលេងទៀងទាត់នោះទេ ព្រមជាមួយបញ្ហារបួស ។
២.Scott Mctominay
កីឡាកររីកចម្រើនលូតលាស់ចេញពីយុវជនថ្នាល់ក្លឹបរូបនេះមានតម្លៃខ្លួន៤០លានផោន។
៣.Bradon Williams
ខ្សែការពារវ័យ២២ឆ្នាំរូបនេះត្រូវបានក្លឹប Leeds Utd នៅក្របខណ្ឌ Championship ចាប់អារម្មណ៍ ក្រោយពីរូបគេត្រូវបានមើលឃើញថានិងមិនបង្ហាញ ខ្លួនទៀងទាត់ក្រោមការជ្រើសរើសរបស់លោក Ten Hag។
៤.Fred
ក្លឹបយក្សតួគី Galatasaray នៅលីកកំពូលតួគីបានបង្ហាញការចាប់អារម្មណ៏ចង់បាន កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបន្ទាប់ពីរូបគេមិនត្រូវបាន មើលឃើញថា និងមានឪកាសចូលលេងជម្រើសដំបូងកាលពីរដូវកាលចាស់។
៥.Harry Maguire
អតីតប្រធានក្រុមនិងជាខ្សែការពារកណ្តាលរូបនេះបានធ្លាក់ចេញពីជម្រើសដំបូងក្រោយការមកដល់របស់ Lisandro Martinez និង Raphael Verane ។ ស្របពេលកំហុសដែលតែងកើតមានធ្វើអោយ Man.Utdនិងរង់ចាំសំណើរសមរម្យដើម្បីលក់កីឡាករខ្សែការពារកំណត់ត្រាថ្លៃបំផុត ក្នុងពិភពបាល់ទាត់រូប នេះចេញតែម្តង។
ប្រភព:sportsbrief
វីដេអូ:

បន្ទាប់ពីផ្តួលMan.Utd វគ្គជម្រុះក្នុងពូលពានរង្វាន់ UCL នៅពាក់កណ្តាលសប្តាហ៏ និងក្រោយបានត្រឹមចែកពិន្ទុគ្នាជាមួយ Leverkusen នៅសប្តាហ៏មុនរួចមក ក្រុម ម្ចាស់ផ្ទះ Bayern Munich និងត្រូវបើកទ្វារកីឡដ្ឋាន Allianz Arena ទទួលស្វាគមន៏ក្រុមភ្ញៀវ Bochum នៅវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃសៅរ៏នេះ។ ក្រុមលោក Thomas Tuchel ចាប់ផ្តើមរដូវកាលនៅក្របខណ្ឌ Bundesliga ឈ្នះ៣និងស្មើ១ ខណៈ Bochum ស្មើ៣និងចាញ់១។ ១.ប្រវត្តិជួបគ្នា ក្រុមម្ចាស់ផ្ទះបានឈ្នះ៩លើកក្នុងចំណោមការជួបគ្នា១០លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ទល់នឹងក្រុមភ្ញៀវ ដោយរក្សាបាន Clean Sheet ចំនួន៥។Bayern Munich បានរងបរាជ័យតែមួយលើកគត់នៅលើទឹកដីខ្លួនឯងទល់នឹង Bochum។ ពួកគេរកបានយ៉ាងហោចណាស់បីគ្រាប់ក្នុងការជួបគ្នាក្នុងផ្ទះ ៥ ២.ពត៌មានកីឡាករ Bayern Munich(ម្ចាស់ផ្ទះ) ក្លឹបនៅតែបន្តអវត្តមានអ្នកចាំទី Manuel Neuer ក្រោយរងរបទួសបាក់ជើងរបស់គាត់ក្នុងគ្រោះថ្នាក់ជិះស្គីក្នុងខែមករា ខណៈកីឡាករ Raphaël Guerreiro ។ជិតត្រលប់មកវិញពីរបួសកំភួនជើង។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ulreich; Mazraoui, Upamecano, […]



