Close
Featured-Image
លីកកំពូលអារ៉ាប៊ីសាអ៊ូឌីតបន្តបញ្ចុះបញ្ចូលកីឡាករឆ្នើមម្នាក់ទៀតពី La Liga (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បច្ចុប្បន្ន ទឹកប្រាក់របស់ក្លឹបនៅលីកកំពូលអារ៉ាប៊ីសាអូឌីតបានបន្តជះឥទ្ធិពលទៅកាន់កីឡាករនៅលីកកំពូលទ្វីបអឺរ៉ុប ខពណៈនៅរដូវក្តៅនេះ​មានកីឡាករមួយចំនួនធំបានផ្លាស់ទៅលេងនៅលីកកំពូលតំបន់មជ្ឈឹមបូព៌ានមួយនេះ។តួយ៉ាងខ្សែបម្រើអន្តរជាតិអេស្បាញ Marcos Llorente ដែលកំពុងលេងអោយក្រុម At.Madrid កំពុងស្ថិតយ៉ាងប្រកៀកក្នុងការចាកចេញទៅទីនោះ ក្រោយពីកីឡាករ La Liga មិនតិចទេដែលបានសម្រេចចិត្តផ្លាស់ទៅទីនោះ។

យោងគេហទំព័រ The Athletic បានចុះផ្សាយថា កីឡាករ Marcos Llorente និងចូលរួមជាមួយក្រុម Al-Ahli ដែលជាក្លឹបបានចុះហត្ថលេខានាំ​យកកីឡាករ Edouard Mendy, Riyad Mahrez និង Roberto Firmino ទៅកាន់ទីនោះរួចទៅហើយ។គួរកត់សម្គាល់ថាតម្លៃផ្ទេររបស់ Llorente គឺមានតម្លៃប្រមាណ២៣ លានអឺរ៉ូ ដែលជាចំនួនមួយគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលក្រុមលោក Diego Simeone កំពុងមានបញ្ហាហិរញ្ញវត្តុនោះ​ធ្វើការពិចារណាបាន។

Llorente បានដើរតួនាទីដ៏សំខាន់ ក្រោយចូលរួមជាមួយពួកគេពី Real Madrid នៅឆ្នាំ ២០១៩និងជាកីឡាករដែលពិបាកនិងរកកីឡាករមកជំនួស​ព្រោះតែមានសមត្ថភាពអាចលេងបម្រើ និង ការពារស្លាបស្តាំទោះបីក្រុមមានកីឡាករ Cesar Azpilicueta និង Nahuel Molina រួចហើយក្តី។ ផ្ទុយទៅវិញកីឡាករ Llorente វ័យ ២៨ ឆ្នាំបច្ចុប្បន្នមានកុងត្រាជាមួយក្លឹបរហូតដល់ថ្ងៃទី៣០ខែមិថុនា ២០២៧ មិនចង់ចាកចេញពីកីឡាដ្ឋាន Wanda Metropolitano តែការផ្តល់ជូនសំណើរដ៍ល្អនៅពេលនេះនិងអាចអោយគាត់ធ្វើការផ្លាស់ប្តូរចិត្ត។
ប្រភព:Besoccer
ប្រភព:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0