Close
Close
Ads: 88BOL
Man.City ព្រមព្រៀងតម្លៃផ្ទេរខ្សែការពារដែលតាមប្រម៉ាញ់មកជាយូរ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្លឹបមេឃខៀវ Man.City បានយល់ព្រមលើតម្លៃខ្លួន ៩០ លានអឺរ៉ូ ស្មើនិ៧៧ លានផោនសម្រាប់ការផ្ទេរយកខ្សែការពារកណ្តាលRB Leipzig កីឡាករ Josko Gvardiol មកកាន់ទឹកដី Etihad មុនរដូវកាលថ្មីចាប់ផ្តើមបើទោះបីជាកន្លងមកក្លឹបនៅលីកកំពូលអាឡឺម៉ង់បានបង្ហាញចេតនាមិន ចង់លក់កីឡាករអន្តរជាតិក្រូអាតតរូបនេះក្នុងតម្លៃតិចជាង៨៦លានផោននោះទេ។ ទោះយ៉ាងណាតម្លៃខ្លួននៃការផ្ទេរកីឡាករអន្តរជាតិក្រូអាតវ័យ២១ឆ្នាំ​រូប​នេះនៅ​មិនទាន់អាចបំបែកកំនត់ត្រាកីឡាករ Harry Maguire ដែលបានផ្ទេរពី Leicester City មក Old Trafford កាលពីឆ្នាំ​២០១៩ ក្នុងតម្លៃ ៨០លានផោននោះទេ។


Gvardiiol បង្ហាញខ្លួនសរុបបាន៨៧ ប្រកួតក្រោយផ្ទេរពី Dynamo Zagreb មក RB Leipzig ក្នុងឆ្នាំ២០២១ ខណៈមានការរំពឹងទុកថា Gvardiol នឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសដើម្បីពិនិត្យសុខភាពនៅចុងសប្តាហ៍នេះ។ គ្រូបង្វឹកដែលដឹកនាំក្លឹបឈ្នះជើងឯក៣ក្របខណ្ឌកាលពី​រដូវកាលចាស់លោក Pep Guardiola ជឿជាក់ថា Gvardiol នឹងពង្រឹងផ្នែកខាងឆ្វេងនៃខ្សែការពារកណ្តាលរបស់គាត់ ហើយជាមួយនឹង Ruben Dias, Manuel Akanji និង Nathan Ake ក៏អាចបំពេញតួនាទីនោះបាន ការមកដល់របស់គាត់អាចនឹងដាក់អនាគតរបស់ Aymeric Laporte នៅ Etihad Stadium នៅក្រោមមីក្រូទស្សន៍។
ប្រភព:BBC
វីដេអូ

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL