Close
Sponsor ads Featured-Image
Bayern Munich និងអស់សិទ្ធិផ្ទេរយក Kane មុនថ្ងៃបរិច្ឆេទមួយនេះមកដល់ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធ Harry Kane និងបន្តស្នាក់នៅក្លឹបមាន់ខ្នាយមាស Tottenham ប្រសិនក្រុមម្ចាស់ជើងឯក Bayern Munich ខកខានក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធរូបនេះនៅពេលរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League ចាប់ផ្តើម។ មានន័យថាលីគ​កំពូលអង់គ្លេសនៅសល់ពេលវេលាត្រឹមតែ៩ ថ្ងៃទៀតប៉ុណ្ណោះ និងឈានដល់ការប្រកួតដំបូងនៃយុទ្ធនាការរដូវកាលថ្មី ក្រោយពីការដេញថ្លៃចុងក្រោយតម្លៃ៨៥លានផោន សម្រាប់ខ្សែប្រយុទ្ធ វ័យ ៣០ ឆ្នាំ ត្រូវបានបដិសេធ។ ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ នៅតែប្រកាន់ជំហរថាខ្សែប្រយុទ្ធរបស់ពួកគេ​មានតម្លៃខ្លួន​យ៉ាង​ហោចណាស់ក៏១០០ លានផោនដែរ។


គេហទំព័រ The Independent បានចុះផ្សាយថា Bayern Munich នៅតែមានទំនុកចិត្តលើកិច្ចព្រមព្រៀងនាំយក Kane មុនពេលTottenham នឹងត្រូវជួប Brentford នៅថ្ងៃអាទិត្យទី ១៣ ខែសីហា ក្រោយពេលជួបជាមួយ Shaktar Donetsk និង Barcelona ក្ចុងការប្រកួត​មិត្តភាព​ចុងក្រោយរបស់ពួកគេ។គួរបញ្ជាក់ថាប្រធានក្រុមជម្រើសជាតិអង់គ្លេសសម្លឹងចង់ឈ្នះពានលើកដំបូងក្នុងអាជីព ក្រោយចំណាយពេលលេងឈុតធំ​ជាមួយក្លឹបតាំងពីឆ្នាំ ២០០៩ និង កំលុងពេល១៤ឆ្នាំរូបគេធ្លាប់លេងខ្ចីជើងអោយក្លឹប៤ផ្សេងគ្នាមុនពេលត្រលប់មកTottenham វិញនៅឆ្នាំ ២០១៣។
ប្រភព:sportsbrief
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ)
featured image

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញ ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Fluminense ក្នុងលទ្ធផល ២ទល់នឹង០ ខណៈដែលខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Joao Pedro រកបាន២គ្រាប់ម្នាក់ឯង សម្រាប់ Chelsea ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Chelsea ឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖  

ចុចអានបន្ត
អត្ថបទទាក់ទង