

ខ្សែប្រយុទ្ធ Harry Kane និងបន្តស្នាក់នៅក្លឹបមាន់ខ្នាយមាស Tottenham ប្រសិនក្រុមម្ចាស់ជើងឯក Bayern Munich ខកខានក្នុងការផ្ទេរយកខ្សែប្រយុទ្ធរូបនេះនៅពេលរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League ចាប់ផ្តើម។ មានន័យថាលីគកំពូលអង់គ្លេសនៅសល់ពេលវេលាត្រឹមតែ៩ ថ្ងៃទៀតប៉ុណ្ណោះ និងឈានដល់ការប្រកួតដំបូងនៃយុទ្ធនាការរដូវកាលថ្មី ក្រោយពីការដេញថ្លៃចុងក្រោយតម្លៃ៨៥លានផោន សម្រាប់ខ្សែប្រយុទ្ធ វ័យ ៣០ ឆ្នាំ ត្រូវបានបដិសេធ។ ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ នៅតែប្រកាន់ជំហរថាខ្សែប្រយុទ្ធរបស់ពួកគេមានតម្លៃខ្លួនយ៉ាងហោចណាស់ក៏១០០ លានផោនដែរ។
គេហទំព័រ The Independent បានចុះផ្សាយថា Bayern Munich នៅតែមានទំនុកចិត្តលើកិច្ចព្រមព្រៀងនាំយក Kane មុនពេលTottenham នឹងត្រូវជួប Brentford នៅថ្ងៃអាទិត្យទី ១៣ ខែសីហា ក្រោយពេលជួបជាមួយ Shaktar Donetsk និង Barcelona ក្ចុងការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេ។គួរបញ្ជាក់ថាប្រធានក្រុមជម្រើសជាតិអង់គ្លេសសម្លឹងចង់ឈ្នះពានលើកដំបូងក្នុងអាជីព ក្រោយចំណាយពេលលេងឈុតធំជាមួយក្លឹបតាំងពីឆ្នាំ ២០០៩ និង កំលុងពេល១៤ឆ្នាំរូបគេធ្លាប់លេងខ្ចីជើងអោយក្លឹប៤ផ្សេងគ្នាមុនពេលត្រលប់មកTottenham វិញនៅឆ្នាំ ២០១៣។
ប្រភព:sportsbrief
វីដេអូ:


Leroy Sane បានសម្រេចចិត្តផ្លាស់ទៅកាន់ក្លឹប Galatasaray លើការផ្ទេរដោយឥតគិតថ្លៃពីក្លឹប Bayern Munich ខណៈ ជាម្ចាស់ជើងឯកទួរគីបានប្រកាសជាផ្លូវការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ជាមួយប្រាក់ពលកម្មនឿយហត់ប្រចាំឆ្នាំចំនួន ៩ លានអឺរ៉ូ (១០.៤ លានដុល្លារ) បូករួមនិងផលប្រយោជន៍ផ្សេងទៀតផ្អែកលើទម្រង់លេងនិងលទ្ធផលជាក់ស្តែង ចំនួន ៣ លានអឺរ៉ូក្នុងមួយរដូវកាលបន្ថែមទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ច្បាស់ៗ!Arnold ប្រាប់ក្លឹបដែលរូបគេចូលរួមតែមួយគត់ក្រោយចេញពី Liverpool (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sane អតីតកីឡាករ Man.City និងជាខ្សែបម្រើស្លាបអាល្លឺម៉ង់ បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មានបន្ទាប់ពីមកដល់ទីក្រុងអ៊ីស្តង់ប៊ុលថាៈ ខ្ញុំធ្លាប់លេងនៅទីនេះពីមុនមកជាមួយបរិយាកាសស្រស់ស្រាយរំភើប និយាយតាមត្រង់ទៅ អ្នកគាំទ្រស្រែកខ្លាំងៗ ពេលនេះពួកគេនៅពីក្រោយខ្ញុំ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយខ្ញុំរំភើបណាស់ដែលបានលេងការប្រកួតដំបូងរបស់ខ្ញុំនៅទីនេះ។ សម្តីទាំងនេះហើយគឺជាហេតុផលដែល Sane បានបដិសេធសំណើរនាំយករូបគេទៅកាន់ក្លឹបនៅ EPL ខណៈអតីតជំនួយការគ្រូបង្វឹកបច្ចុប្បន្នជាអ្នកចាត់ការ Arsenal លោក Mikel Arteta បានបញ្ចុះបញ្ចូលរូបគេ ប៉ុន្តែ […]



