Close
Close
Ads: 88BOL
Man.City សម្លឹងឃើញខ្សែបម្រើវ័យក្មេងដ៏ល្អម្នាក់មកជំនួស Mahrez (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Man. City កំពុងសម្លឹងឃើញបេក្ខភាពកីឡាករJeremy Dokuដើម្បីមកជំនួសតំណែងខ្សែបម្រើ-ប្រយុទ្ធស្លាប Riyad Mahrez ដែលបានចាក ចេញពី ក្រុមជើងឯកអង់គ្លេសទៅកាន់លីកកំពូល របស់អារ៉ាប៊ីសាអូឌីតជាមួយក្រុម Al-Ahli។ យោងអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករ សញ្ជាតិ អ៊ីតាលីលោក Fabrizio Romano បានលើកឡើងថាៈម្ចាស់ជើងឯកអង់គ្លេសចាប់អារម្មណ៍លើខ្សែបម្រើស្លាប Rennes វ័យ ២១ឆ្នាំសញ្ជាតិបែលហ្ស៊ិក រូបនេះដែលជាទីចាប់អារម្មណ៏សម្រាប់ Aston Villa ផងដែរ មុនពេលលោក Unai Emery ចុះហត្ថលេខាលនាំយកកីឡាករអន្តរជាតិបារាំង Moussa Diaby ពី Bayer Leverkusen ។



ចូលលេងបាន ៣ រដូវកាលជាមួយក្រុមនៅ Ligue 1 Doku នៅសល់រយៈពេល ២ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់និងទើបតែចូលលេង ក្នុងជ័យជម្នះ ៣-១របស់ Rennes លើក្រុម West Ham កាលពីថ្ងៃអាទិត្យ។Doku ក៏រកបានគ្រាប់បាល់បញ្ចូលទីចំនួន ៧ គ្រាប់ និងAssist ៤ដងកាល ពីរដូវកាល ចាស់និងទោះបីជាមានបញ្ហាប្រឈមដោយរបួសក្តី ប៉ុន្តែម្ចាស់ជើងឯកទ្វីបអឺរ៉ុបកំពុងតែអន្ទងចង់បានរូបគេមករួមក្រុម ។
ប្រភព:Besoccer
វីដេអូ

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL