(បរទេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា អ្នកចាំទីជើងចាស់របស់អ៊ីតាលី Gianluigi Buffon បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ នៅអាយុ ៤៥ឆ្នាំ ដែលកំពុងលេងឲ្យក្លឹប Parma ខណៈការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃបន្ទាប់។ គាត់ Buffon បានក្លាយជាអ្នកចាំទីដ៏ល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ហើយគាត់ក៏ជាវីរបុរសរបស់ក្រុមជម្រើសជាតិអ៊ីតាលីផងដែរ ដោយកាលនោះគាត់បានឈ្នះជើងឯក World Cup នៅក្នុងអំឡុងឆ្នាំ ២០០៦៕

បន្ទាប់ពីផ្តួលMan.Utd វគ្គជម្រុះក្នុងពូលពានរង្វាន់ UCL នៅពាក់កណ្តាលសប្តាហ៏ និងក្រោយបានត្រឹមចែកពិន្ទុគ្នាជាមួយ Leverkusen នៅសប្តាហ៏មុនរួចមក ក្រុម ម្ចាស់ផ្ទះ Bayern Munich និងត្រូវបើកទ្វារកីឡដ្ឋាន Allianz Arena ទទួលស្វាគមន៏ក្រុមភ្ញៀវ Bochum នៅវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃសៅរ៏នេះ។ ក្រុមលោក Thomas Tuchel ចាប់ផ្តើមរដូវកាលនៅក្របខណ្ឌ Bundesliga ឈ្នះ៣និងស្មើ១ ខណៈ Bochum ស្មើ៣និងចាញ់១។ ១.ប្រវត្តិជួបគ្នា ក្រុមម្ចាស់ផ្ទះបានឈ្នះ៩លើកក្នុងចំណោមការជួបគ្នា១០លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ទល់នឹងក្រុមភ្ញៀវ ដោយរក្សាបាន Clean Sheet ចំនួន៥។Bayern Munich បានរងបរាជ័យតែមួយលើកគត់នៅលើទឹកដីខ្លួនឯងទល់នឹង Bochum។ ពួកគេរកបានយ៉ាងហោចណាស់បីគ្រាប់ក្នុងការជួបគ្នាក្នុងផ្ទះ ៥ ២.ពត៌មានកីឡាករ Bayern Munich(ម្ចាស់ផ្ទះ) ក្លឹបនៅតែបន្តអវត្តមានអ្នកចាំទី Manuel Neuer ក្រោយរងរបទួសបាក់ជើងរបស់គាត់ក្នុងគ្រោះថ្នាក់ជិះស្គីក្នុងខែមករា ខណៈកីឡាករ Raphaël Guerreiro ។ជិតត្រលប់មកវិញពីរបួសកំភួនជើង។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ulreich; Mazraoui, Upamecano, […]



