អ្នកចាត់ការទូទៅក្រុមតោខៀខ Chelsea លោក Mauricio Pochettino បានលើកឡើងថា កីឡាករចំណូលថ្មី Lesley Ugochukwu អាចនឹងត្រូវដាក់អោយក្លឹបដទៃលេងខ្ចីជើងដើម្បីទទួលបានបទពិសោធន៍បន្ថែមទៀត បន្ទាប់ពីខ្សែបម្រើអន្តរជាតិបារាំងរូបនេះបានចូលរួមជាមួយ Chelsea ក្នុងតម្លៃ ២៧ លានអឺរ៉ូស្មើនិង(២៣.២ លានផោន) ពីក្លឹបនៅលីកកំពូលបារាំង Rennes ។
Ugochukwu បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៧ឆ្នាំ ប៉ុន្តែ Pochettino មិនទាន់សម្រេចចិត្តអនាគតភ្លាមៗរបស់កីឡាកររូបនេះនៅឡើយទេ បើទោះបីជាកីឡាករវ័យ ១៩ ឆ្នាំរូបនេះបានបង្ហាញខ្លួន ៤៧ ប្រកួតនៅ Ligue ១ សម្រាប់ក្រុម Rennes និងបានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Europa League ផងដែរ។
លោក Pochettino បាននិយាយថា “យើងត្រូវវាយតម្លៃគាត់នៅពេលគាត់ចាប់ផ្តើមហ្វឹកហាត់នៅថ្ងៃនេះហើយបន្ទាប់មកនៅទីក្រុងឡុងដ៍បន្ទាប់ពីដំណើរទេសចរណ៍ ។គាត់ជាកីឡាករវ័យក្មេងដែលមានទេពកោសល្យ។ ឥឡូវនេះដល់ពេលដែលត្រូវវាយតម្លៃគាត់រហូតដល់ចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករ ហើយមើលថាតើគាត់នឹងនៅជាមួយយើង ឬនិងផ្តល់អោយគាត់លេងក្នុងការខ្ចីជើង។
ប្រភព:BBC
វីដេអូ:

ខ្សែការពារលេងខ្ចីជើងនៅក្លឹប Barcelona កីឡាករJoao Cancelo បានបញ្ចេញសមត្ថភាពបញ្ចូនបាល់ និង ស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះ ចុងម៉ោងសម្រាប់ Barcelona ខណៈដែលពួកគេបានត្រលប់ទៅកំពូលតារាង La Liga ក្រោយវាយបកផ្តួល ភ្ញៀវ Celta Vigo កាលពីថ្ងៃសៅរ៏ ក្នុងលទ្ធផល ៣ទល់និង២។ជ័យជំនះសប្តាហ៏ទី៦ បានជួយអោយ Barcelona ឈរនៅលើកំពូលតារាង La Liga ដោយសារមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងក្រុមគូប្រជែង Girona ខណៈក្រុមទាំងពីរមាន១៦ ពិន្ទុស្មើគ្នា។Real Madrid ដែលជាក្រុមលេខ២ អាចត្រលប់មកឈរលើកំពូលតារាងវិញ និងនាំមុខពីរពិន្ទុលើក្រុម Barcelona ប្រសិនបើពួកគេយកឈ្នះ Atletico Madrid ក្នុងការប្រកួត Madrid Derby នៅថ្ងៃអាទិត្យនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Real Madrid មានសមត្ថភាពឡើងឈរកំពូលតារាងប្រសិនផ្តួលម្ចាស់ផ្ទះភូមិផងរបង At.Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព;BBC វីដេអូ:


