Close
Close
Ads: 88BOL
ស្ងាត់ៗ ​!Bayern Munich ងាកមកចង់បានអ្នកចាំទីដែល PSG កំពុងចាប់អារម្មណ៍ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Yassine Bounou កំពុងតែធ្វើការសម្រេចចិត្តផ្លាស់ទៅលីកកំពូលអាឡឺម៉ង់ Bundesliga បន្ទាប់ពីក្លឹបយក្សអាឡឺម៉ង់ Bayern Munich ចាប់​អារម្មណ៍ក្នុង​​ការចុះហត្ថលេខានាំយកអ្នកចាំទីអន្តរជាតិម៉ារ៉ុកជាជម្រើសសម្រាប់រដូវកាលថ្មីនេះ ស្របពេលអតីតកីឡាករ At.Madrid រូបនេះ​ក៍ជាទីចាប់អារម្មណ៍ របស់ក្លឹប PSG ផងដែរ។

កីឡាករមានកាយសម្បទា និង កម្ពស់ខ្ពស់រហូតដល់ទៅ១.៩៥ Cm មានវ័យ៣២ឆ្នាំ Bounou ទទួលបានការចាប់អារម្មណ៍ពីពិភពបាល់ទាត់​កាន់តែខ្លាំង​ក្រោយបង្ហាញទម្រង់លេងនៅ FIFA World Cup ឆ្នាំ ២០២២នាប្រទេសកាតា និងបានជួយអោយក្រុមមកពីទ្វីបអាហ្រ្វិកខាងកើត​បញ្ចប់ក្នុងចំណាត់​ថ្នាក់លេខ៤។Bounou ក៏ជាអ្នកចាំទីដែលបានជួយអោយក្រុម Sevilla គ្រងតំណែងជើងឯក Europa League ដោយបានយកឈ្នះក្រុម AS Roma នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


យោងគេហទំព័រ Get Football បានចុះផ្សាយថា Bayern Munich ចង់បាន Bounou មកជំនួសតំណែង Yan Sommer ដែលអាចនឹងចាកចេញពីក្លឹប​នៅរដូវក្តៅនេះ ជាមួយតម្លៃដែល Sevilla ចង់បាននោះគឺមិនតិចជាង២០លានយូរ៉ូនោះទេ។
ប្រភព:sportsbrief
វីដេអូ:

អត្ថបទទាក់ទង
  • Sponsor By 88BoL