Close
Close
Ads: 88BOL
Barcelona បានត្រឹមខកបំណងក្រោយធ្វើគ្រប់យ៉ាងដើម្បីចងចិត្ត Dembele (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Ousmane Dembele បានបង្ហាញចេតនាយ៉ាងប្រាកដប្រជាក្នុងការផ្លាស់ទៅបន្តអាជីពនៅរដូវកាលក្រោយជាមួយក្លឹបបារាំង Paris Saint Germain បើទោះបីជាទទួលបានការលួងលោមនិងបញ្ចុះបញ្ចូលពីថ្នាក់ដឹកនាំក្លឹបជាពិសេសគឺគ្រូបង្វឹកលោក Xavi Hernandez អស់ជាច្រើនថ្ងៃយ៉ាងណា​ក៍ដោយ។ ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះត្រូវបានបណ្តាញពត៌មានចុះផ្សាយថាបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយ PSG ទោះបីជាសប្តាហ៍មុនត្រូវបានគេរាយការណ៍ថាបាននិយាយជាមួយគ្រូបង្វឹក Xavi Hernandez អំពីបំណងប្រាថ្នារបស់គាត់ក្នុងការលើកពាន UEFA Champions League ជាមួយ Blaugrana ក៏ដោយចុះ។


ទោះយ៉ាងណា ក្រោយបដិសេធបន្តកុងត្រាថ្មី និង ឈានដល់ការព្រមព្រៀងផ្លាស់ទៅក្លឹបនៅស្រុកកំណើតដ៏ធំគឺជារឿងមួយដ៍ភ្ញាក់ផ្អើល​សម្រាប់​Barcelona ទាំងមូលផងដែរ និងជារឿងដែលធ្វើ អោយលោក Xavi Hernandez ខកចិត្តជាខ្លាំង។ ជាមួយគ្នានោះដែរប្រភពពីគេហទំព័រ Mundo Deportivo បានចុះផ្សាយថាគ្រូបង្វឹកសញ្ជាតិ​អេស្បាញរូបនេះក៏មានបំណងចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Neymar JR វិលត្រលប់មកទឹកដី Camp Nou វិញផងដែរដើម្បីចងចិត្ត Dembele អោយបន្តស្នាក់នៅថែមទៀតផង។
ប្រភព:sportsbrief
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL