Close
Close
Ads: 88BOL
អតីតខ្សែបម្រើ Man.Utd ត្រូវហាមឃាត់មិនអោយបើកបរចំនួន៦ខែ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អតីតខ្សែបម្រើក្លឹបបិសាចក្រហម Man. United កីឡាករ Jesse Lingard ត្រូវបានហាមប្រាមមិនអោយបើកបររថយន្តក្រោយពីរូបគេមានចេតនា​មិនបាន​បញ្ចេញឈ្មោះ​អ្នកបើកបររថយន្តរបស់គាត់ពេលប្រើប្រាស់ល្បឿនលឿនហួសពីច្បាប់ចរាចរណ៍អង់គ្លេសបានកំនត់។

ទោះយ៉ាងណាកីឡាករអន្តរជាតិអង់គ្លេសដែលកិច្ចសន្យារបស់ខ្លួនបានឈានដល់ទីបញ្ចប់កាលពីខែមិថុនាជាមួយក្រុម Nottingham Forest បានបានសារភាពកំហុសនៅតុលាការ Manchester Magistrates ។ ប៉ុន្តែតុលាការបានបញ្ជាក់ប្រាប់ថា Lingard មិនបានបើកបររថយន្ត Range Rover របស់គាត់កំលុងពេលហតុការណ៏នេះបានកើតមានឡើងក្នុងខែសីហា ឆ្នាំ ២០២២ ហើយបានខកខានផ្តល់ព័ត៌មានលម្អិតដែលបានស្នើឡើង ដោយប៉ូលីសនៅក្នុងតំបន់។

ទីបំផុតកីឡាករវ័យ ៣០ ឆ្នាំដែលធ្លាប់លេងលក្ខណ្ឌខ្ចីជើងនៅ​ West Ham រូបនេះត្រូវបានពិន័យជាប្រាក់ ៩០០ផោន និងត្រូវបានហាមឃាត់មិនឱ្យបើក បររយៈពេលប្រាំមួយខែផងដែរ​។មេធាវី​របស់ Lingard លោក Frank Rogers បាននិយាយថា: សំបុត្រដែលស្នើសុំព័ត៌មាន លម្អិតរបស់ អ្នកបើកបរត្រូវបាន​ផ្ញើទៅកាន់​អាស័យ​ដ្ឋានរបស់កីឡាករនៅ Greater Manchester នៅពេលដែលគាត់បានផ្លាស់ទៅជួលកន្លែងស្នាក់នៅក្នុងទីក្រុង Nottingham ប៉ុន្តែគាត់( Lingard មិនបានបំពេញពត៌មានគ្រប់ជ្រង់ជ្រោយនោះទ។ទីបំផុត Lingard មិនបានធ្វើអត្ថាធិប្បាយនៅពេលគាត់ចាកចេញ​ពីតុលាការ​ក៏ព្រោះ​តែបច្ចុប្បន្នអតីតយុវជនក្លឹប Man.Utd កំពុងសម្លឹងបន្តលេងអោយក្លឹបថ្មីក្នុងអាជីព
ប្រភព:BBC
វីដេអូ Lingard ជាមួយ Man.Utd

វីដេអូ Lingard ជាមួយ West Ham

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31