
Riyad Mahrez បានបញ្ចប់ការផ្ទេរពីក្រុមមេឃខៀវ Man. City ទៅកាន់ក្លឹប Al-Ahli នៅលីគកំពូលមជ្ឈឹមបូព៌ាគឺ Saudi Pro Leagueក្នុងតម្លៃកិច្ចព្រមព្រៀងប្រមាណ៣០លានផោន ស្របពេលកីឡាករវ័យ ៣២ ឆ្នាំរូបនេះនៅមានកុងត្រានៅកីឡាដ្ឋាន Etihad រយៈពេល២ឆ្នាំទៀតក៍ដោយ។
គួរបញ្ជាក់ថាក្រុមជើងឯកអង់គ្លេស Man.City បានចំណាយប្រាក់ ៦០ លានផោនក្នុងការនាំយកខ្សែបម្រើស្លាបសញ្ជាតិអាល់ហ្សេរីពីក្រុម LeicesterCIty ក្រោយជួយអោយពួកគេលើកពាន EPL នៅឆ្នាំ២០១៦។ Mahrez បានបន្តដើរតួនាទីដ៏សំខាន់ ដោយរកបានគ្រាប់ បាល់ស៊ុតបញ្ចូលទី១៥ដង ក្នុង ៤៧ ប្រកួតនិងជួយអោយក្រុមលោក Pep Guadiola លើកពាន ធំៗ៣ កាលពីរដូវកាលមុន ។
សរុបជារួមមក Mahrez បានជួយ Man City ឈ្នះពានរង្វាន់ធំៗចំនួន ១០ ក្នុងអំឡុងពេល ៥ រដូវកាលជាមួយក្លឹបពោលគឺឈ្នះEPL ៤ដង ជាមួយ Man.City និង១ដងជាមួយMan.City ។ ប៉ុន្តែកីឡាករ និយមប្រើជើងឆ្វេងរូបនេះបានត្រឹមលេងជាកីឡាករបម្រុងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup និង Champions League ប៉ុណ្ណោះ។
ប្រភព:BBC
វីដេអូ:

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក […]



