(ឡុងដ៏)៖ ក្លឹបអង់គ្លេសហង្សក្រហម Liverpool បានបញ្ជាក់ឲ្យដឹងថា ខ្សែបម្រើកណ្តាល Jordan Henderson បានសម្រេចចូលរួមជាមួយ Al-Ettifaq ក្នុងកិច្ចសន្យា រយៈពេល ៣ឆ្នាំ ខណៈទទួលប្រាក់ខែប្រចាំសប្តាហ៍មានចំនួន ៧សែនផោន ឬ ៧០មុឺនផោន ដែលមានចំនួនខ្ពស់ជាងប្រាក់ខែបច្ចុប្បន្នរបស់គាត់ជិត ៤ដង កាលនៅក្រុមហង្សក្រហម។ របាយកាណ៍បង្ហាញថា ក្លឹប Al-Ettifaq FC នឹងបង់ប្រាក់ ១២លានផោន ជាមួយកម្មវិធីបូកបន្ថែមទៅកាន់ Liverpool ជាថ្លៃផ្ទេរគាត់ទៅចូលរួមជាមួយក្រុមលីគអារ៉ាប៊ីសាអូឌីត Saudi Pro League ដែលគ្រូបង្វឹកនាមជាវីរបុរសក្លឹប Liverpool លោក Steven Gerrard នៅទីនោះ។
ការផ្លាស់ប្តូរទៅកាន់ក្រុមនៃលីគSaudi Pro League នេះផងដែរ បន្ទាប់ពី Henderson បានសម្រេចប្រកាសបញ្ចប់អាជីពជាមួយក្រុមហង្សក្រហមក្រោយរួមរស់រយៈពេល ១២ឆ្នាំរបស់គាត់កន្លងមក ដែលផ្ទេរមកពី Sunderland កាលឆ្នាំ២០១១។ Henderson ជាខ្សែបម្រើសញ្ជាតិអង់គ្លេស ក៏បានឈ្នះពានធំៗ UEFA Champions League, Premier League, FIFA Club World Cup ជាមួយក្លឹបហង្សក្រហមផងដែរ។ រំលឹកផងដែរថា Henderson ជាខ្សែបម្រើកណ្តាលបានរួមចំណែកជួយក្លិប Liverpool ឈ្នះពាន Premier League ជាថ្មីម្តងទៀត នៅរដូវកាលឆ្នាំ២០១៩-២០ ក្នុងរយៈពេលការរង់ចាំ ៣០ឆ្នាំរបស់ពួកគេ៕

កំពូលខ្សែប្រយុទ្ធស្លាបជើងចាស់ដ៏មានបទពិសោធន៏ Cristian Ronaldo នៅតែអាចបន្តរកគ្រាប់បាល់សម្រាប់ក្លឹប Al-Nassr ខណៈដែលរូបគេមានឪកាសជួយអោយ ក្រុមម្ចាស់ផ្ទះនាំមុខ១គ្រាប់មុនពីការបញ្ជូនបាល់ដ៏ល្អរបស់មិត្តរួមក្រុម Sadio Mane នៅត្រឺមនាទីទី៤ និងរកបានគ្រាប់បាល់បន្ថែមគ្រាប់ទី២នៅនាទីទី៥២។ សម្រាប់ការប្រកួតនៅយប់ថ្ងៃសុក្រម្សិលមិញនេះនៅកីឡដ្ឋាន Al-Awwal Park ក្នុងការប្រកួតដែលពួកគេបានផ្តួលក្រុមភ្ញឿវ Al-Ahli ក្នុងលទ្ធផល ៤ទល់និង៣។Cristiano Ronaldo បច្ចុប្បន្នមានវ័័យ ៣៨ ឆ្នាំ បានចូលរួមលេងនៅលីគអារ៉ាប៊ីសាអូឌីត ក្រោយចាកចេញពី Man. United កាលពីខែវិច្ឆិកាឆ្នាំមុន។Al-Nassr បច្ចុប្បន្នឈរនៅលេខរៀងទី៥ ក្នុងលីគអារ៉ាប៊ីសាអូឌីត ខណៈ Al-Ahli ឈរនៅលេខរៀង ទី៦ក្នុងតារាង។ ប្រភព:Besoccer វីដេអូ: អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: ក្រោយធ្លាក់ទម្រង់លេង ! AC.Milan ចង់ផ្តួល Verona ដើម្បីកសាងទំនុកចិត្តជាមួយអ្នកគាំទ្រឡើងវិញ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


