Close
Sponsor ads Featured-Image
ខ្សែបម្រើកណ្តាលម្នាក់ សម្រេចចែកផ្លូវជាមួយ Liverpool ក្រោយរួមទ្រនំអស់ ១២ឆ្នាំ
ទំហំអក្សរ
តូច
ធំ

(ឡុងដ៏)៖ ខ្សែបម្រើកណ្តាល Jordan Henderson បានសម្រេចចិត្តក្នុងការចាកចេញពីក្លឹប Liverpool ក្រោយរួមរស់សាងភាពជោគជ័យរយៈពេល ១២ឆ្នាំ ស្ថិតក្នុងក្របខណ្ឌលីគអង់គ្លេស, ខណៈមានក្តីរំពឹងថា និងផ្ទេរទៅកាន់ក្លឹប Al-Ettifaq នៃលីគ Saudi Pro League, នេះបើតាមប្រភពពី BBC នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jordan Henderson: Liverpool captain posts goodbye on Instagram ahead of Al  Ettifaq move under Steven Gerrard | Football News | Sky Sports

ads

បុរសវ័យ ៣៣ឆ្នាំ ជាខ្សែបម្រើកណ្តាល ត្រូវបានមើលឃើញថា កំពុងស្ថិតក្នុងគោលដៅលើការចុះហត្ថលេខាទៅលេងនៅលីគ Saudi Pro League ដែលកិច្ចព្រមព្រៀងអាចមានតម្លៃ ១២លានផោន បូកជាមួយកម្មវិធីបន្ថែម។ Henderson បានបង្ហោះសាលើបណ្តាញសង្គម Instagram ឱ្យដឹងថា« គ្រាន់តែដឹងទៅថា ខ្ញុំនឹងនៅជាក្រុមក្រហមជានិច្ច រហូតដល់ថ្ងៃខ្ញុំស្លាប់»។ នាមជាកីឡាករផ្ទេរមកក្រុមហង្សក្រហម កាលឆ្នាំ២០១១ ពីក្លឹប Sunderland ដែលបានឈ្នះពានធំៗ UEFA Champions League, Premier League, FIFA Club World Cup។

Jordan Henderson risks tarnishing Liverpool legacy after career built on  triumph of character | The Independent

រំលឹកផងដែរថា មុនសម្រេចនៃការចាកចេញពី Liverpool ខ្សែបម្រើមានតួនាទីជាប្រធានក្រុមរូបនេះ បានរួមចំណែកជួយក្លឹបឈ្នះពាន Premier League នៅរដូវកាលឆ្នាំ២០២០ ក្នុងរយៈពេលរង់ចាំ ៣០ឆ្នាំរបស់ពួកគេ។ ខណៈបើសិនជាកិច្ចព្រមព្រៀងជាមួយ Al-Ettifaq បានកើងឡើងជាផ្លូវការនោះ ខ្សែបម្រើ Handerson និងចូលរួមជាមួយកីឡាករខ្សែប្រយុទ្ធ Karim Benzema, N’Golo Kante និងកីឡាករ Joao Jota៕

Liverpool stance on Jordan Henderson future as club braced for Saudi Arabia  offer - Liverpool Echo

អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31