(ឡុងដ៍)៖ ក្លិប Brighton បានចុះកិច្ចសន្យានាំយកខ្សែការពារកណ្តាល សញ្ជាតប្រេស៊ីល Igor Julio មកពីក្លិបអ៊ីតាលី Fiorentina ក្នុងតម្លៃ១៧លានអឺរ៉ូ (១៤.៥លានផោន)។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
កីឡាករវ័យ២៥ឆ្នាំរូបនេះ បានព្រមព្រៀងលើកិច្ចសន្យា៤ឆ្នាំ ជាមួយក្លិប Brighton។
Igor បានទៅដល់កីឡដ្ឋាន Amex Stadium បន្ទាប់ពី Brighton បានទទួលការច្រានចោល នូវសំណើរដេញថ្លៃ៤០លានផោន ក្នុងការនាំយកខ្សែការពារ Colwill វ័យ២០ឆ្នាំ របស់ក្លិប Chelsea។
ខ្សែការពារ Chelsea រូបនេះ បានជួយឲ្យ Brighton បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ ក្នុងលីគ Premier League និងឡើងទៅលេងនៅលីគ Europa League នៅអំឡុងពេលលេងខ្ចីជើង ប្រកបដោយលទ្ធផលជោគជ័យ កាលពីរដូវកាលមុន។
Igor បានចាប់ផ្តើមអាជីពរបស់លោក នៅឯក្លិប Austrian Bundesliga និងក្លិប Red Bull Salzburg មុនពេលផ្លាស់ទៅលេងនៅក្លិបអ៊ីតាលី SPAL ហើយក្រោយមកបានចូលរួមជាមួយក្លិប Fiorentina កាលពីខែមករា ឆ្នាំ២០២០ ហើយបានបង្ហាញខ្លួន១១០ប្រកួត សម្រាប់ក្លិបលេងនៅលីគ Serie A នេះ៕

(អង់គ្លេស)៖ ក្លឹបសារិកាព្រៃ Newcastle United ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែបម្រើ Bruno Guimaraes លើកិច្ចសន្យាថ្មីរយៈពេលប្រាំឆ្នាំរហូតដល់រដូវក្តៅឆ្នាំ ២០២៨ ហើយនឹងរួមបញ្ចូលលក្ខខណ្ឌដោះលែងដែលមានតម្លៃនៅ ១០០លានផោន។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានតាំងខ្លួនជាកីឡាករសំខាន់ក្នុងក្រុមដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Eddie Howe ចាប់តាំងពីចូលរួមជាមួយក្រុម Magpies ពី Lyon ក្នុងតម្លៃប្រហែល ៤០លានផោនក្នុងខែមករា ឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ Cancelo បង្កើតឪកាស១គ្រាប់ និង ស៊ុតគ្រាប់ជ័យជំនះអោយ Barcelona ផ្តួល Celta Vigo (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Guimaraes បានរួមចំណែកជាមួយនឹងការស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់ និង assists ចំនួន ៥ដងក្នុងការបង្ហាញខ្លួន ៣២ប្រកួតក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Newcastle កាលពីរដូវកាលមុន ដោយបានជួយក្លឹបទទួលបានចំណាត់ថ្នាក់កំពូលទាំង៤ និងទទួលបានសិទ្ធិលេងនៅក្របខ័ណ្ឌ UEFA […]


