Close
Close
Ads: 88BOL
អតីតខ្សែប្រយុទ្ធលេខ៧ នៅ Real Madrid បដិសេធឱកាសទៅលេងជាមួយ Messi នៅ Inter Miami
ទំហំអក្សរ
តូច
ធំ

បរទេស៖ អតីតខ្សែប្រយុទ្ធឆ្នើមររបស់ក្លឹប Real Madrid កីឡាករ Eden Hazard បានច្រានចោលសំណើរពីក្លឹប Inter Miami ដែលចង់នាំយកខ្លួនទៅលេងនៅប្រទេសអាមេរិក ដើម្បីចាប់ដៃជាមួយនឹងខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅទីនោះ។ Hazard បានចូលរួមជាមួយក្រុម Real Madrid ក្នុងឆ្នាំ 2019 ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រា 150 លានផោន ក្រោយចំណាយពេល 9 ឆ្នាំនៅ Chelsea ។ ជាអកុសលសម្រាប់ Hazard គាត់មិនអាចសម្របខ្លួនជាមួយនឹងក្លឹបនៅអេស្ប៉ាញបានទេ។ ដោយគាត់​បាន​ស៊ុត​បញ្ចូល​ទី​បាន​តែ​៧គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន៤​ដង​ប៉ុណ្ណោះ​ក្នុង​ការ​បង្ហាញ​ខ្លួន 76 លើក​សម្រាប់​ក្លឹប​ក្នុង​រយៈ​ពេល​បួន​រដូវ​កាលរបស់គេនៅទីនោះ។ ទោះបីជាយ៉ាងណានៅរដូវក្តៅនេះរូបគេបានយល់ព្រមជាមួយនឹងក្លឹប Real Madrid ដើម្បីបញ្ចប់កិច្ចសន្យារបស់ខ្លួនមុនពេលកំណត់ ដែលមានសុពលដល់ឆ្នាំ២០២៤ ខណៈបច្ចុប្បន្ននេះរូបគេនៅមិនទាន់មានក្លឹបដើម្បីលេងនៅឡើយទេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Eden Hazard rejects chance to play alongside Lionel Messi at Inter Miami  despite being released by Real Madrid | Goal.com India

Hazard ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ MLS ដោយក្លឹប Inter Miami ដែលទើបចុះកុងត្រាលើ Lionel Messi ត្រូវបានគេប៉ាន់ស្មានថា ជាគោលដៅដែលមានភាគរយខ្ពស់ជាងគេ។ ទោះបីជាមានសេចក្តីរាយការណ៍នេះក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបែលហ្ស៊ិក Voetbalkrant បាមចុះផ្សាយថា Hazard បានសម្រេចបដិសេធនូវសំណើរមួយនេះហើយ។ យ៉ាងណាមិញយោងទៅតាមរបាយការណ៍ពី El Futbolero បានរាយការណ៍ថា Hazard អាចនឹងចូលរួមជាមួយនឹង Celta Vigo របស់ La Liga ឆាប់ៗនេះ។

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31