

បរទេស៖ អតីតខ្សែប្រយុទ្ធឆ្នើមររបស់ក្លឹប Real Madrid កីឡាករ Eden Hazard បានច្រានចោលសំណើរពីក្លឹប Inter Miami ដែលចង់នាំយកខ្លួនទៅលេងនៅប្រទេសអាមេរិក ដើម្បីចាប់ដៃជាមួយនឹងខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅទីនោះ។ Hazard បានចូលរួមជាមួយក្រុម Real Madrid ក្នុងឆ្នាំ 2019 ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រា 150 លានផោន ក្រោយចំណាយពេល 9 ឆ្នាំនៅ Chelsea ។ ជាអកុសលសម្រាប់ Hazard គាត់មិនអាចសម្របខ្លួនជាមួយនឹងក្លឹបនៅអេស្ប៉ាញបានទេ។ ដោយគាត់បានស៊ុតបញ្ចូលទីបានតែ៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន៤ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 76 លើកសម្រាប់ក្លឹបក្នុងរយៈពេលបួនរដូវកាលរបស់គេនៅទីនោះ។ ទោះបីជាយ៉ាងណានៅរដូវក្តៅនេះរូបគេបានយល់ព្រមជាមួយនឹងក្លឹប Real Madrid ដើម្បីបញ្ចប់កិច្ចសន្យារបស់ខ្លួនមុនពេលកំណត់ ដែលមានសុពលដល់ឆ្នាំ២០២៤ ខណៈបច្ចុប្បន្ននេះរូបគេនៅមិនទាន់មានក្លឹបដើម្បីលេងនៅឡើយទេ។

Hazard ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ MLS ដោយក្លឹប Inter Miami ដែលទើបចុះកុងត្រាលើ Lionel Messi ត្រូវបានគេប៉ាន់ស្មានថា ជាគោលដៅដែលមានភាគរយខ្ពស់ជាងគេ។ ទោះបីជាមានសេចក្តីរាយការណ៍នេះក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបែលហ្ស៊ិក Voetbalkrant បាមចុះផ្សាយថា Hazard បានសម្រេចបដិសេធនូវសំណើរមួយនេះហើយ។ យ៉ាងណាមិញយោងទៅតាមរបាយការណ៍ពី El Futbolero បានរាយការណ៍ថា Hazard អាចនឹងចូលរួមជាមួយនឹង Celta Vigo របស់ La Liga ឆាប់ៗនេះ។

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



