ខ្សែបម្រើម្នាក់ទៀត! Man UTD ខិតជិតចុះហត្ថលេខាផ្លូវការហើយ ខណៈតម្លៃផ្ទេរប្រមាណជា ៣៥លានអឺរ៉ូ
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ បើយោងតាមអ្នកកាសែតម៉ារ៉ុក Izem Anass បានរាយការណ៍មកថា ក្លឹបបិសាចក្រហម Manchester United កំពុងតែឈានដល់ការចុះហត្ថលេខាផ្លូវការលើខ្សែបម្រើឆ្នើមក្លឹបនៅអ៊ីតាលី Fiorentina គឺកីឡាករ Sofyan Amrabat សញ្ជាតិម៉ារ៉ុក ដោយក្លឹបបិសាចក្រហមត្រូវចំណាយទឹកប្រាក់ប្រមាណជា ៣៥លានអឺរ៉ូ ឬស្មើនិង ៣៩លានដុល្លារ ខណៈតម្លៃធ្លាក់ចុះនេះនៅពេលដែលសាមីខ្លួនបានប្រាប់ថាចង់ចាកចេញពីក្លឹបនៅលីគ Serie A។ គួរបញ្ជាក់ផងដែរថា Amrabat បានក្លាយជាកីឡាករដ៏សំខាន់ សម្រាប់ប្រទេសម៉ារ៉ុកក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ Amrabat បានបង្ហាញខ្លួនចំនួន ១០៧លើកសម្រាប់ក្លឹប Serie A ចាប់តាំងពីចូលរួមនៅក្នុងឆ្នាំ ២០២០៕
អត្ថបទកំពុងចាប់អារម្មណ៍៖ ហ្វេនគាំទ្រពេញទំហឹង! បន្ទាប់ពី Messi ស្នើឱ្យ Beckham នាំយកអ្នកឈ្នះ Ballon d'Or រូបនេះមករួមក្រុម
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង

16 hours ago .
193 Views
អ្នកគាំទ្រ Man Utd រិះគន់ Glazer រឿងដំបូលកីឡដ្ឋាន Old Trafford លេចធ្លាយ (មានវីដេអូ)

18 hours ago .
420 Views
Michael Owen ជឿជាក់ថាអតីតមិត្តរួមក្រុម Man Utd ម្នាក់ អាចឈានដល់កម្រិត Ronaldo

3 days ago .
207 Views
មុនជួប Crystal Palace យប់នេះ !ខ្សែការពារឆ្នើម Man.Utd បានរងរបួសចាស់សាជាថ្មី