Close
Close
Ads: 88BOL
Man.Utd ផ្តួលគូប្រជែង Arsenal ក្នុងជំនួបមិត្តភាព Pre-Season Tour (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមបិសាចក្រហម Man. United បានផ្តួលគូប្រកួតប្រជែង Arsenal ខណៈគ្រាប់បាល់ក្នុងតង់ទីមួយរបស់ប្រធានក្រុមទើបតែងតាំងថ្មី Bruno Fernandes និងខ្សែបម្រើស្លាប Jadon Sancho បានយកឈ្នះក្នុងការប្រកួតមិត្តភាពដោយលទ្ធផល២ទល់និង០ នៅកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey នៅចំពោះមុខអ្នកទស្សនាចំនួន ៨២ ២៦២ នាក់។


គួរកត់សម្គាល់ថាគ្រូបង្វឹកលោក Erik ten Hag បានផ្លាស់ប្តូរសមាសភាពខ្សែបម្រើទាំងស្រុងនៅពេលបញ្ចប់តង់ទី១ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជាដំណឹងល្អទេ ព្រោះ Man.United បានបាត់បង់ខ្សែប្រយុទ្ធ Amad Diallo ដោយសារបញ្ហារបួសនៅជិតបញ្ចប់​ការប្រកួតខណៈ Arsenal បានបង្កើតឱកាសជាច្រើន ប៉ុន្តែមិនអាចរកគ្រាប់បាល់បាន រួមទាំងការតែតបាល់ចុងក្រោយរបស់ Gabriel Jesus ផងដែរ។

បន្ទាប់ពីការផ្លុំកញ្ចែចុងក្រោយ ក្រុមទាំងពីរបានចូលរួមក្នុងការស៊ុតបាល់ប៉េណាល់ទី ដោយអ្នកចាត់ការទាំងពីរបានសម្រេច​ចិត្តថាកីឡាករ​និងត្រូ​វ​បញ្ចេញ​សមត្ថភាព ក៍ដូចជា ហ្វឹកហាត់បន្ថែមទៀតនៅចំពោះមុខហ្វូងអ្នកគាំទ្រខណៈMan.Utd បន្តយកឈ្នះក្នុងលទ្ធផល ៣ទល់និង៥បន្ថែមទៀត។
ប្រភព:BBC
វីដេអូ: Man.Utd vs Arsenal (ប្រកួតម៉ោងធម្មតា)

វីដេអូទាត់បាល់ប៉ែណាំងទី

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31