
ក្រុមបិសាចក្រហម Man. United បានផ្តួលគូប្រកួតប្រជែង Arsenal ខណៈគ្រាប់បាល់ក្នុងតង់ទីមួយរបស់ប្រធានក្រុមទើបតែងតាំងថ្មី Bruno Fernandes និងខ្សែបម្រើស្លាប Jadon Sancho បានយកឈ្នះក្នុងការប្រកួតមិត្តភាពដោយលទ្ធផល២ទល់និង០ នៅកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey នៅចំពោះមុខអ្នកទស្សនាចំនួន ៨២ ២៦២ នាក់។
គួរកត់សម្គាល់ថាគ្រូបង្វឹកលោក Erik ten Hag បានផ្លាស់ប្តូរសមាសភាពខ្សែបម្រើទាំងស្រុងនៅពេលបញ្ចប់តង់ទី១ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជាដំណឹងល្អទេ ព្រោះ Man.United បានបាត់បង់ខ្សែប្រយុទ្ធ Amad Diallo ដោយសារបញ្ហារបួសនៅជិតបញ្ចប់ការប្រកួតខណៈ Arsenal បានបង្កើតឱកាសជាច្រើន ប៉ុន្តែមិនអាចរកគ្រាប់បាល់បាន រួមទាំងការតែតបាល់ចុងក្រោយរបស់ Gabriel Jesus ផងដែរ។
បន្ទាប់ពីការផ្លុំកញ្ចែចុងក្រោយ ក្រុមទាំងពីរបានចូលរួមក្នុងការស៊ុតបាល់ប៉េណាល់ទី ដោយអ្នកចាត់ការទាំងពីរបានសម្រេចចិត្តថាកីឡាករនិងត្រូវបញ្ចេញសមត្ថភាព ក៍ដូចជា ហ្វឹកហាត់បន្ថែមទៀតនៅចំពោះមុខហ្វូងអ្នកគាំទ្រខណៈMan.Utd បន្តយកឈ្នះក្នុងលទ្ធផល ៣ទល់និង៥បន្ថែមទៀត។
ប្រភព:BBC
វីដេអូ: Man.Utd vs Arsenal (ប្រកួតម៉ោងធម្មតា)
វីដេអូទាត់បាល់ប៉ែណាំងទី

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo Kyiv […]



