គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានលើកឡើងថាៈ ខ្សែការពារកណ្តាល Harry Maguire នៅតែជា សមាជិកដ៍សំខាន់សម្រាប់ក្រុមទោះបីជាត្រូវបានដកតំណែងចេញពីប្រធានក្រុមក៏ដោយ។ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបាន សម្រេចផ្តល់តួនាទីដឹកនាំក្រុម ដល់ខ្សែបម្រើស្លាប Bruno Fernandes ជំនួសវិញ ក្រោយមើលឃើញពីគុណសម្បត្តិកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះមានសម្រាប់ក្រុមកំលុងពេលដឹកនាំបណ្តោះអាសន្នកន្លងមកនោះ។
ទោះយ៉ាងណាមតិមជ្ឈដ្ឋានបាល់ទាត់ភាគច្រើនយល់ឃើញថា ការផ្លាស់ប្តូរនេះជាសញ្ញានៃការដើរថយក្រោយ រឺ ជាតម្រុយនៃការបញ្ចប់អាជីពរបស់ Maguire តែម្តង។ អតីតគ្រូបង្វឹក Ajax បានលើកឡើងបន្ថែមថាៈ មនុស្សគ្រប់គ្នាអាចយល់ថាវាជាការខកចិត្តសម្រាប់កីឡាករ ប៉ុន្តែវាពិតជាអាចដំណើរការបានល្អសម្រាប់ក្រុម និងសម្រាប់ Harry ។
ផ្ទុយទៅវិញ វីរបុរស Wayne Rooney ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man.United បានលើកឡើងកាលពីពេល ថ្មីៗនេះថាការចាកចេញរបស់ Maguire ពីទឹកដី Old Trafford គឺជារឿងដ៏ល្អបំផុតសម្រាប់ខ្សែការពារអង់គ្លេសកំនត់ត្រាថ្លៃបំផុតវ័យ ៣០ ឆ្នាំរូបនេះក៍ព្រោះតែហេតុផលដែលសំខាន់បំផុតមួយទៀតគឺសាម៉ីខ្លួនក៏ចង់ទទួលបានពេលវេលាចូលលេងទៀងទាត់ដើម្បីមានឪកាសជាប់ជម្រើសជាតិសម្រាប់ បង្ហាញខ្លួននៅព្រឹត្តការណ៍ Euro ២០២៤។
លោកTen Hag ទើបតែបញ្ចប់ការផ្ទេរយកអ្នកចាំទីដែលជាអតីតកូនក្រុម សញ្ជាតិកាមេរូន Andre Onana ពី Inter Milan ក្នុងតម្លៃ ៤៧.២ លានផោនដើម្បីមកជំនួសតំណែង David de Gea ដែលបានចំណាយពេល១២ឆ្នាំជាមួយក្លឹប ខណៈ Onana វ័យ ២៧ឆ្នាំធ្លាប់ធ្វើការរួមគ្នា៥ឆ្នាំនៅ Ajax ។Onana គឺជាសមាជិកទីពីរសម្រាប់ម្ចាស់ជើងឯកអង់គ្លេស២០សម័យ ក្រោយពីពួកគេបានបញ្ចប់ការផ្ទេរយកខ្សែបម្រើសអន្តរជាតិអង់គ្លេស Mason Mount ពីក្រុមតោខៀវ Chelseaរួចមក។
ប្រភព:BBC
វីដេអូ:
យុវជនឆ្នើមរបស់ក្លឹបអធិរាជ្យស Real Madrid កីឡាករ Endrick បានប្រាប់អំពីមូលហេតុដែលរូបគេមិនព្រមប៉ះបាល់ឲ្យមិត្តរួមក្រុមរបស់ខ្លួនដូចជា Kylian Mbappe និង Vini Jr ដោយរូបគេសម្រេចចិត្តទាត់ពីចំណាយ និងក្លាយជាគ្រាប់ដ៏អស្ចារ្យក្នុងការបង្ហាញជាលើកដំបូងក្នុងពានរង្វាន់ UEFA Champions League ។ កីឡាករវ័យ១៨ឆ្នាំរូបនេះបានអះអាងថា៖ “ខ្ញុំឃើញ Kylian និង Vini ។ ប៉ុន្តែនៅពេលនោះអ្វីដែលខ្ញុំគិតឃើញគឺការបញ្ចប់ទីប៉ុណ្ណោះ”៕អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ទំនងជាមិនរក្សាកីឡដ្ឋាន Old Trafford ឡើយ ដោយទំនងជាត្រូវកម្ទេច សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sir Bobby Endrickpic.twitter.com/yrZlAplzED — Troll Football (@TrollFootball) September 18, 2024