
គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានលើកឡើងថាៈ ខ្សែការពារកណ្តាល Harry Maguire នៅតែជា សមាជិកដ៍សំខាន់សម្រាប់ក្រុមទោះបីជាត្រូវបានដកតំណែងចេញពីប្រធានក្រុមក៏ដោយ។ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបាន សម្រេចផ្តល់តួនាទីដឹកនាំក្រុម ដល់ខ្សែបម្រើស្លាប Bruno Fernandes ជំនួសវិញ ក្រោយមើលឃើញពីគុណសម្បត្តិកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះមានសម្រាប់ក្រុមកំលុងពេលដឹកនាំបណ្តោះអាសន្នកន្លងមកនោះ។
ទោះយ៉ាងណាមតិមជ្ឈដ្ឋានបាល់ទាត់ភាគច្រើនយល់ឃើញថា ការផ្លាស់ប្តូរនេះជាសញ្ញានៃការដើរថយក្រោយ រឺ ជាតម្រុយនៃការបញ្ចប់អាជីពរបស់ Maguire តែម្តង។ អតីតគ្រូបង្វឹក Ajax បានលើកឡើងបន្ថែមថាៈ មនុស្សគ្រប់គ្នាអាចយល់ថាវាជាការខកចិត្តសម្រាប់កីឡាករ ប៉ុន្តែវាពិតជាអាចដំណើរការបានល្អសម្រាប់ក្រុម និងសម្រាប់ Harry ។
ផ្ទុយទៅវិញ វីរបុរស Wayne Rooney ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man.United បានលើកឡើងកាលពីពេល ថ្មីៗនេះថាការចាកចេញរបស់ Maguire ពីទឹកដី Old Trafford គឺជារឿងដ៏ល្អបំផុតសម្រាប់ខ្សែការពារអង់គ្លេសកំនត់ត្រាថ្លៃបំផុតវ័យ ៣០ ឆ្នាំរូបនេះក៍ព្រោះតែហេតុផលដែលសំខាន់បំផុតមួយទៀតគឺសាម៉ីខ្លួនក៏ចង់ទទួលបានពេលវេលាចូលលេងទៀងទាត់ដើម្បីមានឪកាសជាប់ជម្រើសជាតិសម្រាប់ បង្ហាញខ្លួននៅព្រឹត្តការណ៍ Euro ២០២៤។
លោកTen Hag ទើបតែបញ្ចប់ការផ្ទេរយកអ្នកចាំទីដែលជាអតីតកូនក្រុម សញ្ជាតិកាមេរូន Andre Onana ពី Inter Milan ក្នុងតម្លៃ ៤៧.២ លានផោនដើម្បីមកជំនួសតំណែង David de Gea ដែលបានចំណាយពេល១២ឆ្នាំជាមួយក្លឹប ខណៈ Onana វ័យ ២៧ឆ្នាំធ្លាប់ធ្វើការរួមគ្នា៥ឆ្នាំនៅ Ajax ។Onana គឺជាសមាជិកទីពីរសម្រាប់ម្ចាស់ជើងឯកអង់គ្លេស២០សម័យ ក្រោយពីពួកគេបានបញ្ចប់ការផ្ទេរយកខ្សែបម្រើសអន្តរជាតិអង់គ្លេស Mason Mount ពីក្រុមតោខៀវ Chelseaរួចមក។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC


