

(អ៊ីតាលី)៖ យោងតាមកាសែត Daily Record បានរាយការណ៍មកថា កីឡាករសញ្ជាតិអេស្ប៉ាញ David de Gea ដែលជាអតីតអ្នកចាំទីរបស់ក្លឹបបិសាចក្រហម Manchester United បានច្រានចោលបដិសេធឱកាសចូលរួមជាមួយក្លឹបនៅអ៊ីតាលី Inter Milan ដែលក្នុងនាមជាអ្នកជំនួសអ្នកចាំ Andre Onana ដែលទើបតែផ្ទេរទៅកាន់បិសាចក្រហមថ្មីៗនេះ។ ក្លឹប Inter Milan គ្រោងផ្តល់ប្រាក់ខែដល់ De Gea ត្រឹម ៥លានអឺរ៉ូ ខណៈសាមីខ្លួនរងចាំការបន្ថែមប្រាក់ខែរហូតដល់ ១០លានអឺរ៉ូ ដែលស្មើនឹងប្រាក់ឈ្នួលប្រចាំសប្តាហ៍ ២២០,០០០ ផោនក្នុងមួយសប្តាហ៍។ គួរបញ្ជាក់ផងដែរថា អ្នកចាំទីរូបនេះមានតម្លៃខ្លួនប្រមាណ ៦០លានអឺរ៉ូ ប៉ុន្តែ De Gea ចង់ទៅចូលរួមនៅលីគ Laliga វិញ ព្រោះគាត់គិតថាក្លឹបនៅលីគអេស្ប៉ាញហ៊ានឲ្យប្រាក់ខែគាត់ខ្ពស់ជាងលីគនៅអ៊ីតាលី៕


ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG នៅមានកីឡាករវ័យក្មេងដែលមានទេពកោសល្យបម្រុងតែម្នាក់គត់នោះគឺ Noham Kamara ។ […]



