Close
Sponsor ads Featured-Image
វីរបុរស Man.Utd រួចផុតក្តីក្តាំចោតប្រកាន់ក្រោយតតាំងផ្លូវច្បាប់ ៣ ឆ្នាំ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Ryan Giggs មានសេរីភាពក្នុងការ កសាងជីវិតដោយចាប់អាជីពរបស់គាត់ឡើងវិញ ក្រោយពីមេធាវីរបស់វីរបុរសក្រុមបិសាចក្រហម Man.Utd បានបញ្ជាក់កាលពីថ្ងៃអង្គារនេះថាព្រះរាជអាជ្ញាបាន​ដកការចោទប្រកាន់ពីបទរំលោភបំពានរាងកាយ ក្រោយបញ្ចប់ការតស៊ូតាមផ្លូវច្បាប់រយៈពេល ៣ ឆ្នាំ។អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវែលវ័យ៤៩ឆ្នាំរូបនេះ តែងតែបដិសេធការចោទប្រកាន់នៃការគ្រប់គ្រង និងការបង្ខិតបង្ខំ និងការរំលោភ​បំពានដោយ​អំពើហិង្សាលើអតីតមិត្តស្រីរបស់គាត់នាង Kate Greville និងការ​រំលោភ​ប្អូនស្រីរបស់នាងបន្តទៀតគឺ Emma Greville ដែលបានអនុវត្តផ្ទាល់​នៅផ្ទះរបស់គាត់តែម្តង។

ពេលនេះ Giggs ត្រូវតែសម្រេចចិត្តថាតើត្រូវចាប់ផ្តើមអាជីពជាគ្រូបង្វឹកឡើងវិញឬអត់ ចាប់តាំងពីគាត់ត្រូវបានចែកផ្លូវពីសមាគម​បាល់ទាត់​នៃប្រទេស​វែលក្នុងខែវិច្ឆិកា ឆ្នាំ ២០២០កន្លងទៅ។ ទោះយ៉ាងណាគាត់បានដឹកនាំក្រុម Wales ទៅប្រកួតវគ្គជម្រុះ Euro ២០២០ ប៉ុន្តែបានខកខានការប្រកួតនេះ ខណៈអតីតជំនួយការរបស់គាត់គឺ Rob Page បានដឹកនាំក្រុមទៅវគ្គ ១៦ ក្រុមចុងក្រោយ។


ទីបំផុត Giggs បានលាលែងពីតួនាទីរបស់គាត់ក្នុងខែមិថុនា ឆ្នាំ ២០២២ ហើយបន្តតួនាទីពីនោះគឺលោក Page ដឹកនាំក្រុមបានល្អនិងនាំពួកគេ​ចូលរួមប្រកួត​បាល់ទាត់ពិភពលោកលើកដំបូងរបស់ Wales ក្នុងរយៈពេល ៦៤ ឆ្នាំ។Giggs ដែលរីកចម្រើនធំធាត់ក្នុងនាមយុវជនថ្នាលក្លឹប Man. City នៅចន្លោះឆ្នាំ ១៩៨៥-១៩៨៧ បានបង្ហាញខ្លួនលេងក្នុងលីគដំបូងរបស់គាត់សម្រាប់ក្រុមMan.United ទល់នឹង Everton ក្នុងខែមីនា ឆ្នាំ ១៩៩១នៅវ័យ ១៧ ឆ្នាំ និងជាកីឡាករតែម្នាក់គត់ដែលលើកពាន Premier League ១៣ដងជាមួយ Man.Utd។
ប្រភព:sportsbrief
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន
featured image

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31