
ខ្សែប្រយុទ្ធ Son Heung Min បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះដោយធ្វើការបដិសេធមិនទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីតនោះទេ ព្រោះតែ Premier League នៅតែជាជម្រើសដែលគេចង់បាន។
Son បាននិយាយថា៖” កីឡាករជាច្រើនកំពុងចាប់អារម្មណ៍ផ្លាស់ទៅអារ៉ាប៊ីសាអ៊ូឌីត ដែលនេះគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍មែនទែន យ៉ាងណាសម្រាប់ខ្ញុំផ្ទាល់ Premier League នៅតែជាក្ដីសុបិនរបស់ខ្ញុំ ខ្ញុំនៅតែចង់លេងនៅទីនេះ ខ្ញុំត្រៀមខ្លួនជាស្រេចសម្រាប់រដូវកាលនេះ “។
កីឡាករនេះបន្តថា៖” កាលពីរដូវកាលមុន ខ្ញុំមានរបួសកាយសម្បទាមួយចំនួន អញ្ចឹងហើយនៅក្នុងរដូវកាលថ្មីនេះ ខ្ញុំចង់បង្ហាញថា ខ្ញុំជា Son ដែលអ្នកទាំងអស់គ្នាបានស្គាល់ “។
នៅក្នុងឆ្នាំនេះ ក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីតបានធ្វើការវិនិយោគជាច្រើនទៅលើវិស័យបាល់ទាត់ ដោយបានទិញយកកីឡាករអឺរ៉ុបល្បីៗជាច្រើនដូចជា Ronaldo, Benzema និង Kante ជាដើម៕

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖


