Close
Close
Ads: 88BOL
West Ham កំពុងកំណត់គោលដៅចង់បាន​​ខ្សែបម្រើដ៏មានសក្ដានុពលរបស់ Bayern ម្នាក់ មកជំនួសកន្លែង Declan Rice
ទំហំអក្សរ
តូច
ធំ

(អាល្លឺម៉ង់)៖ យោងតាមរបាយការណ៍​ Sky Germany បានអះអាងថា ក្លឹបអង់គ្លេស West Ham United បានដាក់គោលដៅលើការផ្លាស់ប្តូរដ៏មានមហិច្ឆតាខ្ពស់លើការផ្ទេរខ្សែបម្រើដ៏មានសក្ដានុពល របស់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich គឺកីឡាករ Leon Goretzka ដើម្បីមកជំនួសតំណែង Declan Rice ក្រោយកីឡាកររូបនេះបានការចាកចេញទៅកាន់ក្រុមកាំភ្លើងធំ Arsenal កាលពីពេលថ្មីៗកន្លងទៅនេះ។ កីឡាករសញ្ជាតិអាឡឺម៉ង់ Goretzka បានបង្ហាញខ្លួនចំនួន ១៧៩ប្រកួតឲ្យ Bayern ដោយបានឈ្នះជើងឯកលីគ Bundesliga ចំនួន ៥ដង និងធ្លាប់បានឈ្នះ UEFA Champions League ចំនួន ១ដង ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្លឹប West Ham បានទទួលប្រាក់យ៉ាងធំសម្បើម បន្ទាប់ពីលក់ Declan Rice បានកញ្ចប់ទឹកប្រាក់ចំនួន ១០៥លានផោន ឬ ១៣៧លានដុល្លារ ខណៈខ្សែបម្រើ Goretzka មានតម្លៃផ្ទេរប្រមាណជា ៤៣លានផោន៥៦លានដុល្លារ។ ក្លឹប West Ham ត្រូវប៉ះនឹងក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារនេះ វេលាម៉ោង៦ ល្ងាច៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd learn Leon Goretzka price tag with Bayern Munich open to sale |  Goal.com

Leon Goretzka, una ocasión de mercado para el Manchester United

Leon Goretzka is Germany's muscle man and the Bayern Munich star's body  transformation should help him bully England at Wembley tonight | talkSPORT

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31