
(អាល្លឺម៉ង់)៖ យោងតាមរបាយការណ៍ Sky Germany បានអះអាងថា ក្លឹបអង់គ្លេស West Ham United បានដាក់គោលដៅលើការផ្លាស់ប្តូរដ៏មានមហិច្ឆតាខ្ពស់លើការផ្ទេរខ្សែបម្រើដ៏មានសក្ដានុពល របស់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich គឺកីឡាករ Leon Goretzka ដើម្បីមកជំនួសតំណែង Declan Rice ក្រោយកីឡាកររូបនេះបានការចាកចេញទៅកាន់ក្រុមកាំភ្លើងធំ Arsenal កាលពីពេលថ្មីៗកន្លងទៅនេះ។ កីឡាករសញ្ជាតិអាឡឺម៉ង់ Goretzka បានបង្ហាញខ្លួនចំនួន ១៧៩ប្រកួតឲ្យ Bayern ដោយបានឈ្នះជើងឯកលីគ Bundesliga ចំនួន ៥ដង និងធ្លាប់បានឈ្នះ UEFA Champions League ចំនួន ១ដង ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្លឹប West Ham បានទទួលប្រាក់យ៉ាងធំសម្បើម បន្ទាប់ពីលក់ Declan Rice បានកញ្ចប់ទឹកប្រាក់ចំនួន ១០៥លានផោន ឬ ១៣៧លានដុល្លារ ខណៈខ្សែបម្រើ Goretzka មានតម្លៃផ្ទេរប្រមាណជា ៤៣លានផោន ឬ ៥៦លានដុល្លារ។ ក្លឹប West Ham ត្រូវប៉ះនឹងក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារនេះ វេលាម៉ោង៦ ល្ងាច៕

Chelsea បានបញ្ចប់កិច្ចសន្យាក្នុងតម្លៃ ៣៧លានផោន ដើម្បីចុះហត្ថលេខាលើខ្សែការពារ Jorrel Hato របស់ Ajax ខណៈកីឡាករវ័យ 19 ឆ្នាំបានចុះកុងត្រារយៈពេល 7 ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។មានន័យថាកីឡាករអន្តរជាតិហូឡង់បានក្លាយជាសមាជិកទីប្រាំបីនៃទីផ្សារដោះដូរកីឡាកររដូវក្តៅមុនរដូវកាលថ្មី2025-2026 សម្រាប់ម្ចាស់ជើងឯក FIFA Club World Cup ។Hato បាននិយាយថាយ៉ាងដូច្នេះថា៖ ខ្ញុំរំភើបរីករាយណាស់ដែលបានមកទីនេះ។ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីព ដូច្នេះChelsea គឺជាកន្លែងដ៏ល្អបំផុត”។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Hato បានរីកចម្រើនលូតលាស់ចេញពីសាលាហ្វឹកហាត់របស់យុវជនថ្នាលដ៏ល្បីល្បាញរបស់ក្លឹប Ajax ដោយបានបង្ហាញខ្លួនឈុតធំជាលើកដំបូងក្នុងក្រុមពេលមានវ័យ 16 ឆ្នាំ ជាមួយទេពកោសល្យ និង មានភាពប៉ិនប្រសប់នៅខ្សែការពារឆ្វេង ឬខ្សែការពារកណ្តាល នឹងបានដឹកនាំក្រុមអាជីពហូឡង់នៅអាយុត្រឹមតែ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួនបានសរុប 111 លើក។ ខណៈបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ហូឡង់ក្នុងឆ្នាំ 2023 ទល់នឹង Gibraltar […]



