

Marcus Rashford កំពុងពិភាក្សាដើម្បីបន្តកិច្ចសន្យាថ្មីជាមួយក្រុមបិសាចក្រហម Man. United ស្របពេលកុងត្រាបច្ចុប្បន្នរបស់ខ្លួន និងផុតនៅឆ្នាំ២០២៤ខណៈ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះមានទំនាក់ទំនងផ្លាស់ទៅ Paris-Saint-Germain ជាយូរមកហើយ។ ទោះយ៉ាងណាកីឡាវ័យ ២៥ឆ្នាំ រូបនេះ គ្រោងនិងត្រលប់ទៅកាន់ទីលានហ្វឹកហាត់ Carrington ក្នុងសប្តាហ៍នេះមុនរដូវកាលថ្មីចាប់ផ្តើម។
ប្រភពពីគេហទំព័រ TeamTalk បានចុះផ្សាយថាៈ ប្រសិន Mbappe ចាកចេញ Rashford គឺជាបេក្ខភាពដ័៏ស័ក្តសមបំផុតក្នុងតំណែងនេះ ព្រោះតែ Rashford បានលេងនៅតួនាទីស្លាបឆ្វេងបានយ៉ាងល្អនាពេលកន្លងមក ។
ហេតុផល៣សមស្របដែលជម្រុញចិត្ តរបស់គេ មិនអោយ ចាកចេញពីក្លឹបបានៈ
១.ត្រៀមបង្ហាញសមត្ថភាពនៅរដូវកាលដ៍អស្ចារ្យ
ក្រោយជួបរដូវកាលដ៏ជូរចត់(២០២១-២០២២) Rashford បានវិលត្រលប់មកបង្ហាញទម្រង់លេងល្អឡើងវិញដោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៣០ គ្រាប់គ្រប់ក្របខណ្ឌប្រកួត ។ពោលគឺបន្ទាប់ពីការមកដល់របស់លោក Erik Ten Hag ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសបានចាប់យកបច្ចេកទេស និង វិធី សាស្រ្តនៃការលេងបានល្អនិងមានភាពរីកចម្រើនឡើងវិញ។
២.Rashfordមានឪកាសកសាងខ្លួនក្លាយជាវីរបុរស
ចាប់តាំងពីការបង្កើតក្របខណ្ឌPremier League នៅឆ្នាំ១៩៩២មក នៅមិនទាន់មានយុវជនថ្នាលរបស់ក្លឹបរូបណាបានសាងភាពល្បីល្បាញក្លាយជាវីរបុរស របស់ក្លឹបនោះទេ។ មានន័យថាវីរបុរសរបស់ក្លឹបគឺ Man.Utd នាំយកមកពីក្លឹបផ្សេងទៅវិញ ហើយពួកគេបានចាប់អាជីពនិងកសាងឈ្មោះនៅទឹកដី Old Trafford តែម្តង។ដូច្នេះពេលនេះគឺRashford ត្រៀមបន្តភារកិច្ចនេះអោយបានសម្រេចគោលដៅក្នុងនាមកីឡាករយុវជនថ្នាលរបស់ក្លឹប។
៣.បន្តដើរតាមមាគ៌ាដឹកនាំរបស់លោក Ten Hag
ចូលមកដឹកនាំក្លឹបរដូវកាលដំបូងអ្នកចាត់ការសញ្ជាតិហូឡង់លោក Erik ten Hag បានដឹកនំាក្លឹបលើកពាន FA Cup បន្ទាប់ពី Man.Utd ខកខានឈ្នះ ពាន ៦ឆ្នាំមកហើយ។ជាមួយគ្នានោះដែរក្លឹបក៏មានឪកាសលេងនៅក្របខណ្ឌUEFA Champions League និងឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ។ មានន័យថាអតីតគ្រូបង្វឹក Ajax បាននាំមកនូវភាពល្អប្រសើរឡើងវិញ បន្ទាប់ពីក្លឹបជួបរដូវកាលដ៏លំបាកជាច្រើនឆ្នាំចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍។សម្រាប់ Rashford បានដើតួនាទីយ៉ាងល្អនៅតំបន់ប្រយុទ្ធស្លាប ក្រោយពី Martial រងរបួសនិងបានបំពេញ តួនាទីយ៉ាងល្អបំផុត។Man. United កំពុងសម្លឹងចង់ប្រជែងយកពានរង្វាន់ធំជាងអ្វីដែលពួកគេសម្រេចបាន កាលពីរដូវកាលចាស់ ហើយមាន មនុស្សតិចណាស់ដែលដឹងរឿងនេះល្អជាង Marcus Rashford ដូច្នេះជាហេតុផលដែលមានតម្លៃបំផុតសម្រាប់Rashford គួរតែចុះកុង ត្រាថ្មីដើម្បីសាងប្រវត្តិសាស្រ្តបន្តទៀតសម្រាប់ក្រុម។


ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


