ម្ចាស់ជើងឯក Uefa Conference League គឺក្រុមញញួរធំWest Ham ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកខ្សែការពារដែលទើបតែអស់តួនាទីជាប្រធានក្រុមMan.Utd កីឡាករ Harry Maguire ខណៈខ្សែការពារអង់គ្លេសវ័យ ៣០ ឆ្នាំបានបង្ហាញសញ្ញាណអនាគតមិនច្បាស់លាស់នៅ Old Trafford ទៀតនោះទេ។ គួរបញ្ជាក់ថា Maguire ដែលបាត់បង់ជម្រើសដំបូងទៀងទាត់ក្រោមការដឹកនាំរបស់គ្រូបង្វឹកហូឡង់លោក Ten Hag ក្រោយការមកដល់របស់Raphael Varane និង Lisandro Martinez ស្របពេលសាម៉ីខ្លួនបានបង្ហាញអារម្មណ៏ហត់នឿយ និង ខកចិត្តយ៉ាងខ្លាំង ក្រោយកាន់តំណែងជាកាពីតែនក្រុមមួយនេះរយៈពេលបីឆ្នាំកន្លះរួចមក។
កិច្ចសន្យារបស់ Maguire មានសុពលភាពរហូតដល់ឆ្នាំ២០២៥ ប៉ុន្តែ Man.Utd បានបង្កើនការពិចារណាលក់អតីតកីឡាករ Leicester City រូបនេះចេញដើម្បីពន្លឿន អោយលោក Ten Hag ពង្រឹង និង កែប្រែមុខមាត់ក្រុមបន្ថែមទៀតនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្ន ខណៈម្ចាស់ជើងឯកអង់គ្លេស២០សម័យខិតយ៉ាងប្រកៀកក្នុងការចរចារផ្ទេរយកអ្នចចាំទីឆ្នើម Andre Onana ពីក្លឹប Inter Milan មករួមក្រុម។
Maguire បានចូលរួមជាមួយ Man.Utd ក្នុងតម្លៃកំនត់ត្រាថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តខ្សែការពារគឺប្រមាណ៨០ លានផោនក្នុងឆ្នាំ ២០១៩ ត្រៀមនិងចាកចេញផងដែរ ប្រសិនជាមានសំណើរសមរម្យ ខណៈសាមីខ្លួនចង់ចូលលេងជាប្រចាំនៅរដូវកាលថ្មីនេះដើម្បីមានឪកាសកោះហៅចូលលេងអោយក្រុមតោកំណាចអង់គ្លេសនៅព្រឹត្តិការណ៍ Euro ២០២៤ នៅប្រទេសអាល្លឺម៉ង់ផងដែរ។
ប្រភព:BBC

កំពូលខ្សែប្រយុទ្ធស្លាបជើងចាស់ដ៏មានបទពិសោធន៏ Cristian Ronaldo នៅតែអាចបន្តរកគ្រាប់បាល់សម្រាប់ក្លឹប Al-Nassr ខណៈដែលរូបគេមានឪកាសជួយអោយ ក្រុមម្ចាស់ផ្ទះនាំមុខ១គ្រាប់មុនពីការបញ្ជូនបាល់ដ៏ល្អរបស់មិត្តរួមក្រុម Sadio Mane នៅត្រឺមនាទីទី៤ និងរកបានគ្រាប់បាល់បន្ថែមគ្រាប់ទី២នៅនាទីទី៥២។ សម្រាប់ការប្រកួតនៅយប់ថ្ងៃសុក្រម្សិលមិញនេះនៅកីឡដ្ឋាន Al-Awwal Park ក្នុងការប្រកួតដែលពួកគេបានផ្តួលក្រុមភ្ញឿវ Al-Ahli ក្នុងលទ្ធផល ៤ទល់និង៣។Cristiano Ronaldo បច្ចុប្បន្នមានវ័័យ ៣៨ ឆ្នាំ បានចូលរួមលេងនៅលីគអារ៉ាប៊ីសាអូឌីត ក្រោយចាកចេញពី Man. United កាលពីខែវិច្ឆិកាឆ្នាំមុន។Al-Nassr បច្ចុប្បន្នឈរនៅលេខរៀងទី៥ ក្នុងលីគអារ៉ាប៊ីសាអូឌីត ខណៈ Al-Ahli ឈរនៅលេខរៀង ទី៦ក្នុងតារាង។ ប្រភព:Besoccer វីដេអូ: អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតអ្នកចាំទី Man.Utd ព្រលយពាក្យដូច្នេះប្រសិនរកក្លឹបកំពូលនៅអឺរ៉ុបលេងមិនបាន(មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

