Close
Close
Ads: 88BOL
Juventus បញ្ជាក់ពីការចាកចេញនូវគម្រោងបង្កើតលីគថ្មី European Super League
ទំហំអក្សរ
តូច
ធំ

(តូរីន)៖ ក្លឹបយក្សនៅអ៊ីតាលី Juventus បានប្រកាសពីរៀបចំចាកចេញពីគម្រោងបង្កើតលីគនៅអឺរ៉ុបថ្មី European Super League (ESL) ក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោងទៀត ក្រោយពេលមើលឃើញថា មានអ្នកប្រឆាំងច្រើនឡើង។ ESL ត្រូវបានបែកធ្លាយកាលឆ្នាំ២០២១ ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ក្លឹបអេស្ប៉ាញ ២ក្រុមរួមមាន FC Barcelona និង Real Madrid រួមទាំងក្លិបលេងនៅ Serie A គឺសេះបង្កង់ Juventus ផងដែរ។ ក៏ប៉ុន្តែកាលពីខែមុននេះ Juventus ក៏បានពិភាក្សាជាមួយក្លឹបអេស្ប៉ាញខាងលើ ដែលបច្ចុប្បន្នពួកគេ ក៏បានជជែកគ្នាពីគម្រោងចាកចេញផងដែរ ដែលការចាកចេញនេះ វាអាចផ្តល់ឱកាសឲ្យ Barcelona និង Real Madrid បន្តដឹកនាំធ្វើគម្រោងនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

European Super League: New proposals launched with up to 80 teams and 'all  on merit'

នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបរបស់ Juventus ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា «ក្រោយការជួបពិភាក្សា និងភាពខ្វែងគំនិតគ្នានៃលក្ខខណ្ឌដែលនឹងត្រូវអនុវត្តចំពោះគម្រោង Super League នោះ Juventus សូមបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមនីតិវិធី ដើម្បីចាកចេញពីគម្រោងការនេះ»

Everything you need to know about the European Super League project | Barca  Universal

Juventus draw with Sporting to book UEL semi-final spot | The Daily Star

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31