អតីតមិត្តរួមក្រុមCristian Pulisic នៅ Chelsea កីឡាករRuben Loftus Cheek សាជាថ្មីម្តងទៀតបានបញ្ខប់ការផ្ទេរ ទៅAC.Milan នៅរដូវក្តៅនេះជាមួយតម្លៃផ្ទេរ១៥លានផោនជាមួយកុងត្រា៤ឆ្នាំក្រោយចំណាយពេលជិត ២ទសវត្សស្រប ពេល Chelsea បានចែកផ្លូវជាមួយកីឡាករក្រុមជម្រើសដំបូងជាច្រើននាក់ក្នុងរដូវក្តៅនេះ ក្រោយបញ្ចប់រដូវកាលចាស់ឈរនៅ ចំណាត់ថ្នាក់ទី១២។
ខ្សែប្រយុទ្ធអន្តរជាតិសហរដ្ឋអាមេរិក Christian Pulisic បានបញ្ចប់ការផ្ទេរពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ២០លានផោនទៅកាន់ក្លឹបអ៊ីតាលី AC Milan ខណៈកីឡាករវ័យ ២៤ ឆ្នាំបានចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្រុមនៅលីកកំពូឡ Serie A ជាមួយនឹងជម្រើសមួយឆ្នាំទៀត។អតីតកីឡាករ Dortmund ស៊ុតបញ្ចូលទីបាន ២៦ គ្រាប់ក្រោយបង្ហាញខ្លួន១៤៥ប្រកួត និងបានបង្ហាញខ្លួនចូលលេងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០២១ ជាមួយ Man. City ។
ទោះយ៉ាងណា Pulisic បានក្លាយជាចំណែកលើសនៅទឹកដី Stamford Bridge ដោយសារតែបញ្ហារបួសផងនោះធ្វើអោយរូបគេរកបានគ្រាប់បាល់តែ១លើកគត់ក្នុងរដូវកាលចុងក្រោយរបស់គាត់។ Pulisic មានតម្លៃខ្លួន៥៧.៦លានផោន កំឡុងពេលផ្ទេរមកកាន់ទឹកដី Stamford Bridge ក្នុងឆ្នាំ ២០១៩ និង បានជាប់កំនត់ត្រាជាកីឡាករមកពីតំបន់ អាមេរិកខាងជើង ។ s
ប្រភព:BBC
លោក Todd Boehly ដែលជាមហាសេដ្ឋីជំនួញជនជាតិអាមេរិកនិងជាម្ចាស់ក្លឹប Chelsea បានបង្ហាញវត្តមានចូលរួមក្នុងសន្និសិទ Sportico នៅទីក្រុង Los Angeles ហើយបានពណ៌នាពីក្រុមតោខៀវ ថាបានផ្លាស់ប្តូរទម្រង់លេងល្អប្រសើរនិងគួរអោយចាប់អារម្មណ៏នៅក្នុងប៉ុន្មានប្រកួតចុងក្រោយថ្មីៗនេះ។មានន័យថាមហាសេដ្ឋីវ័យ៥០ឆ្នាំលោក Boehly បានសម្តែងនូវការពេញចិត្តសម្រាប់ក្រុមរបស់គាត់ ហើយបានលើកឡើងថាក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីនលោក Mauricio Pochettino បានបង្ហាញការលេងបាល់ដ៏ល្អគួរអោយចាប់អារម្មណ៏ឡើងវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Palmer បង្កើតកំនត់ត្រាតាមទាន់រៀមច្បង Hazard ក្រោយបង្ហាញទម្រង់លេងល្អក្នុងទឹកដី ២ លើកជាប់គ្នា សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ម្ចាស់ក្លឹបដែលកំពុងកាន់កាប់ក្លឹបមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏នៅរដូវកាលទីពីររូបនេះបានលើកឡើងក្រោយការប្រកួតស្មើជាមួយ Aston Villa (២-២), ផ្តួលTottenham (២-០) និងបន្តលត់ West Ham (៥-០) បានបញ្ជាក់យ៉ាងដូជ្នេះថាៈ ខ្ញុំមិននឹកស្មានថាក្រុមអាចផ្លាស់ប្តូរទម្រង់លេងលឿនបែបនេះទេ។វាពិតជាស្រស់ស្អាតនៅពេលដែលឃើញពួកគេលេងស៊ីសង្វាក់គ្នា។ ប្រសិនក្រុមបន្តរក្សាទម្រង់លេងល្អដល់បញ្ចប់រដូវកាល ពួកគេពិតជាចង់បញ្ចប់នៅចំណាត់ថ្នាក់លេខ ៥ ក្នុងក្របខ័ណ្ឌ Premier League ដែលជាក្រុមមានកៅអីទៅលេងនៅក្របខណ្ឌ Europa League ។ ក្រុមតោខៀវបច្ចុប្បន្នកំពុងមាន ៤ ពិន្ទុតាមពីក្រោយក្រុម […]