Nottingham ត្រៀមចុះហត្ថលេខាលើអតីតខ្សែបម្រើស្លាបរបស់ Arsenal និង Chelsea ម្នាក់ ដោយគ្មានតម្លៃផ្ទេរ
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ យោងតាមរបាយការណ៍របស់ BBC Sport បានឲ្យដឹងថា ក្លឹប Nottingham Forest ជិតឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាផ្លូវការលើកីឡាករ Willian ដែលជាអតីតខ្សែបម្រើស្លាបរបស់ក្រុមកាំភ្លើងធំ Arsenal និងក្រុមតោខៀវ Chelsea ដោយគ្មានតម្លៃផ្ទេរ។ កីឡាករជើងចាស់វ័យ ៣៤ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ៣០ប្រកួតឱ្យក្លឹប Fulham កាលពីរដូវកាលមុន។ គាត់ស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម (Assist) ៦ដងក្នុងរដូវកាល ២០២២-២៣ ហើយត្រូវបានផ្តល់ជម្រើសដើម្បីបន្តការស្នាក់នៅក្លឹប Fulham ប៉ុន្តែ Willian បានបដិសេធលើកិច្ចព្រមព្រៀងនោះ។ គួរបញ្ជាក់ផងដែរថា Willian នឹងក្លាយជាកីឡាករដំបូងរបស់ក្លឹប Forest ក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


Topics
អត្ថបទទាក់ទង
2 years ago .
1.3K Views
អុញរបូត២គ្រាប់! ហ្វេន Man Utd រិះគន់ខ្សែការពាររូបនេះថា«ជាដើមចមធ្វើឲ្យក្រុមចាញ់»
2 years ago .
1.2K Views
អុញអាមិចទេស! គេឈ្លោះគ្នាលាន់ ខណៈ Cole Parmer ដេកមើលធ្វើប្រងើយ (មានវីដេអូ)
2 years ago .
503 Views
Prediction: រវាង Liverpool និង Nottingham Forest តើមួយណានិងស្គាល់រសជាតិបរាជ័យ?
2 years ago .
670 Views
តារាឆ្នើម Fulham ម្នាក់សម្រេចចែកផ្លូវជាមួយក្លឹប ក្រោយរួមរស់បាន២ឆ្នាំ
