តារាឆ្នើម Fulham ម្នាក់សម្រេចចែកផ្លូវជាមួយក្លឹប ក្រោយរួមរស់បាន២ឆ្នាំ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមប្រភពសារព័ត៌មាន CNA បានឲ្យដឹងថា កីឡាករអន្តរជាតិប្រេស៊ីល Willian បានសម្រេចចាកចេញពីក្លឹប Fulham បន្ទាប់ពីចំណាយរយៈពេល ២ឆ្នាំ លេងនៅក្លឹបក្នុងលីគកំពូលអង់គ្លេស Premier League ។ អតីតកីឡាករលេងនៅក្លឹប Arsenal និង Chelsea បានចុះហត្ថលេខា បន្តកិច្ចសន្យារយៈពេល ១ឆ្នាំ នៅក្លឹប Fulham កាលពីឆ្នាំមុន ដែលឥឡូវនេះបានផុតកំណត់ហើយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានឱ្យដឹងថា កីឡាកររូបនេះមានព័ត៌មានផ្ទេរទៅលេងនៅអារ៉ាប៊ីសាអូឌីត។ Willian ដែលលេងជាខ្សែបម្រើស្លាបឆ្វេង ឬក៏ខ្សែបម្រើប្រយុទ្ធនោះ បានបង្ហាញខ្លួន ៥៨លើក នៅ Premier League អំឡុងពេលលេងនៅក្លឹប Fulham ដោយរកបាន ៩គ្រាប់។

សូមជម្រាបថា Fulham ចាប់ផ្ដើមយុទ្ធនាការ Premier League របស់ពួកគេ ដោយបានប្រកួតចាញ់ម្ចាស់ផ្ទះ Manchester United ១-០ នាយប់មិញនេះ៕
ប្រភព៖ BBC
អត្ថបទទាក់ទង
7 months ago .
565 Views
ថាម៉េច! អតីតក្លឹប Onana មួយនេះ ចង់បានរូបគេមករួមក្រុមសារជាថ្មីពីបិសាចក្រហម
7 months ago .
614 Views
អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម
7 months ago .
358 Views
មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs
7 months ago .
559 Views
ម្នាក់ទៀតហើយ! តារាឆ្នើម Liverpool ខិតជិតនឹងផ្ទេរទៅរួមទ្រនំនៅ Al Hilal
