
(បរទេស)៖ យោងតាមសារព័ត៌មាន Sky Sports News បានឲ្យដឹងថា ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al-Hilal បានដាក់សំណើដេញថ្លៃប្រមាណ ២៥.៥លានផោន សម្រាប់ខ្សែប្រយុទ្ធរបស់ក្លឹប Fulham គឺកីឡាករ Aleksandr Mitrovic ប៉ុន្តែត្រូវបានបដិសេធច្រានចោលសំណើជាបន្តបន្ទាប់ដោយក្លឹប Fulham។ សរុបជារួមមក កីឡាករជម្រើសជាតិស៊ែប៊ីរូបនេះ បានបង្ហាញខ្លួនចំនួន ២០៥ ប្រកួត សម្រាប់ក្រុម Fulham ដោយបានស៊ុតបញ្ចូលទី ១១១ គ្រាប់ និងផ្តល់ឲ្យមិត្តរួមក្រុមរកគ្រាប់បាល់បាន ២២ ដង៕

(អង់គ្លេស)៖ អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Ruben Amorim មានបំណងរក្សាប្រធានក្រុម Bruno Fernandes ឲ្យបន្តលេងនៅទឹកដី Old Trafford រហូតដល់ចប់កិច្ចសន្យាកុងត្រាដល់ឆ្នាំ២០២៧ ក្នុងគ្រាដែលក្លឹប Al-Hilal មកពីលីគកំពូលអារ៉ាប៊ីសាអូឌីត កំពុងតែចង់បាននឹងត្រៀមប្រាក់ធំសម្បើមក៏ដោយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ហាក់មិនចង់បានខ្សែបម្រើឆ្នើមរបស់ Man City ដែលនឹងចាកចេញពេលចប់រដូវកាល សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណា ខ្សែបម្រើនាំលេងវ័យ ៣០ឆ្នាំ បានក្លាយជាគោលដៅដ៏សំខាន់របស់ Al-Hilal ដោយភ្ជាប់ជាមួយនឹងតម្លៃខ្លួនខ្ពស់ ដើម្បីផ្លាស់ផ្ទេរឱ្យបានមុនការចាប់ផ្តើមកម្មវិធី Club World Cup ២០២៥ នាខែក្រោយនេះ។ លោក Amorim បានដឹងយ៉ាងច្បាស់ថា រូបលោកត្រូវតែលក់កីឡាករជាច្រើនចេញ ក្នុងគោលបំណងរក្សាលំនឹងហិរញ្ញវត្ថុក្លឹប Man Utd ប្រសិនបើពួកគេមិនអាចឈ្នះពាន Europa League និងដើម្បីប្រកួតប្រជែងយកកៅអីពានអឺរ៉ុប UEFA Champions League […]



