

ប្រធានក្លឹប Napoli លោក Aurelio de Laurentiis បានបញ្ជាក់យ៉ាងច្បាស់ថា មានតែក្លឹបអ្នកមានបារាំង Paris Saint-Germainតែមួយ ប៉ុណ្ណោះដែលអាចចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធឆ្នើម Victor Osimhen ពីក្រុម Napoli ទៅរួមក្រុមបាន។លោក Laurentiis បានពន្យល់ថា គាត់មើលឃើញតែក្រុម Paris Saint-Germain ដែលជាភាគីអាចបញ្ចុះបញ្ចូលរូបលោកឱ្យលក់ Osimhen ដោយផ្អែកលើបញ្ហាហិរញ្ញវត្ថុជាចម្បង។
ប្រសិនលោក Nasser Al Khelaifi ប្រធានក្លឹប PSG ហ៊ានថ្លៃចន្លោះពី ២០០ លានអឺរ៉ូ នោះយើងនឹងរង់ចាំមើលថាមានអ្វីកើតឡើង។
ខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ាOsimhen បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ័៍បំផុតកាលពីរដូវកាលមុន ពោលគឺរកបានស្បែកជើងមាសដោយរកគ្រាប់បាល់បានច្រើនបំផុតនៅលីកកំពូលអ៊ីតាលី សម្រាប់ Napoli និងបានជួយឱ្យពួកគេឈ្នះពានរង្វាន់SerieA ើលើកដំបូងរយៈពេល ៣៣ ឆ្នាំ ។មានក្លឹបជាច្រើនដូចជា Man.Utd, Chelsea, Newcastle និង Bayern Munich ។
Osimhen បច្ចុប្បន្នកំពុងស្ថិតនៅប្រទេសកំណើតនាទីក្រុង Lagos ជាកន្លែងដែលគាត់កំពុងចំណាយពេលថ្ងៃឈប់សម្រាកដោយបានទស្សនកិច្ចទីកន្លែងជាច្រើន រួមទាំងផ្ទះដែលគាត់បានរីកចម្រើនធំធាត់ឡើង។
ប្រភព:sportsbrief
វីដេអូ:


ក្លឹបជើងឯកបារាំង Paris St-Germain បានយកឈ្នះលើជើងឯកអាឡឺម៉ង់ Bayern Munich ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍FIFA Club World Cup ក្នុងការប្រកួតដ៍តានតឹងខណៈខ្សែបម្រើឆ្នើមវ័យក្មេង Jamal Musiala បានរងរបួសបាក់កជើងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅបន្ទាប់ពីការប្រជែងពាំងខ្លួនពីកីឡាករខ្សែការពារ Willian Pacho និងបន្តប៉ះទង្គិចពីសំណាក់អ្នកចាំទីGianluigi Donnarumma នៅមុនបញ្ចប់ការប្រកួតតង់ទី១នៅ កីឡាដ្ឋានMercedes- Benz។ មានការរីះគន់និងចំអកយ៉ាងច្រើនទៅលើអ្នកចាំទីអន្តរជាតិអ៊ីតាលី Donnarumma ក្រោយពី Musiala រងរបួសធ្ងន់ធ្ងរខណៈសាម៉ីខ្លួនបានលត់ជង្គង់សម្រក់ទឹកភ្នែកសម្រាប់កំហុសអចេតនា នេះខណៈកីឡាករ PSG និង Bayern Munich បានឈរមើលយ៉ាងយកចិត្តទុកដាក់ពេលគ្រូពេទ្យព្យាយាមសង្គ្រោះបឋមលើ Musiala ព្រមទាំងមជ្ឈដ្ឋានបាល់ទាត់ក៏ដូចជាប្រិយមិត្តគាំទ្រជូនពរអោយ Musiala ឆាប់បានជាសះស្បើយ ហើយបើពិនិតលើស្ថានភាពរបួសក៍ប្រើរយៈពេលមិនតិចជាង១ឆ្នាំដែរមើលទៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះយ៉ាងណាកីឡាករអន្តរជាតិអេក្វាឌ័រ Pacho បានទទួលបានកាតក្រហមក្រោយបង្កកំហុសលើកីឡាករ Leon Goreztska នៅនាទីទី ៨២ […]



